Mbappe អាចលេងឲ្យក្រុម U-21 បារាំងនៅព្រឹត្តិការណ៍អូឡាំពិក
- 2019-06-26 01:05:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappe អាចលេងឲ្យក្រុម U-21 បារាំងនៅព្រឹត្តិការណ៍អូឡាំពិក
ចន្លោះមិនឃើញ
លោក Noel Le Graet ប្រមុខសហព័ន្ធបាល់ទាត់បារាំងហៅកាត់ (FFF) បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍កីឡាករឆ្នើម Kylian Mbappe ក្រោយលេចឭថាយុវជនរូបនេះចង់លេងនៅកីឡាអូឡាំពិកនាទីក្រុងតូក្យូ។
ក្រុមបាល់ទាត់យុវជនបារាំងអាយុក្រោម២១ឆ្នាំបានកក់កៅអីអូឡាំពិកឆ្នាំក្រោយនៅជប៉ុនដោយស្វ័យប្រវត្តិ បន្ទាប់ពី ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានអឺរ៉ុបអាយុក្រោម២១ឆ្នាំ។ យុវជនឆ្នើមបារាំង Mbappe បានបង្ហោះលើបណ្ដាញសង្គមថា "TOKYO 2020" ដែលហាក់បង្ហាញអារម្មណ៍ចង់លេងព្រឹត្តិការណ៍នេះ ខណៈរូបគេផ្ទាល់ក៏មិនទាន់លើសអាយុនៅឡើយ។
ខ្សែប្រយុទ្ធវ័យ២០ឆ្នាំមកពី Paris Saint Germain មិនដែលលេងឲ្យក្រុមអាយុក្រោម២១ឆ្នាំរបស់បារាំងម្ដងណាឡើយ ពោលគឺជាប់ជម្រើសជាតិក្រុមធំយកតែម្ដងដោយសារតែរូបគេមានសមត្ថភាពនឹកស្មានមិនដល់ អាចលេងជាមួយរៀមច្បងជួយមាន់គកបារាំងឈ្នះ World Cup កាលពីឆ្នាំទៅ។
Mbappe បាននិយាយថា ៖"ខ្ញុំមានកាតព្វកិច្ចជួយបារាំងឈ្នះ Euro មួយទៀត បន្ទាប់ពីឈ្នះ World Cup។ សម្រាប់ការឈ្នះមេដាយមាសអូឡាំពិកឲ្យបារាំងក៏ស្ថិតនៅក្នុងក្ដីស្រមៃរបស់ខ្ញុំដូចគ្នា ប៉ុន្តែការមានឈ្មោះទៅលេងនៅជប៉ុន ឬអត់គឺស្ថិតនៅលើគ្រូបង្វឹកមិនមែននៅលើខ្ញុំឡើយ"៕