Everton យក​បាន​កីឡាករ Barcelona ម្នាក់​ជា​ផ្លូវការ ក្នុង​តម្លៃ​២២​លាន​ផោន

  • 2019-06-26 02:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Everton​ បាន​ចុះ​កុងត្រា​ផ្ទេរ​យក​​ខ្សែ​បម្រើ​​សញ្ជាតិ​​ព័រទុយហ្គាល់ Andre Gomes ពី​ក្លឹប Barcelona ក្នុង​តម្លៃ​ខ្លួន​២២​លាន​ផោន បន្ទាប់​ពី​គេ​លេង​ជោគជ័យ​ក្នុង​នាម​​ជា​កីឡាករ​ខ្ចី​ជើង​នៅ​កីឡដ្ឋាន Goodison Park កាល​ពី​រដូវ​កាល​មុន។

កីឡាករ​វ័យ​២៥​ឆ្នាំ​ចុះ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។ Gomes លេង​បាន​២៩​ប្រកួត​​គិត​គ្រប់​កម្មវិធី អំឡុង​ពេល​ខ្ចី​ជើង​ក្នុង​ក្លឹប Everton កាល​ពី​រដូវ​កាល​មុន និង​រក​បាន​មួយ​គ្រាប់។ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ក្នុង​ការ​ចុះ​កិច្ចសន្យា​ជាមួយ​ Everton។ វា​មិន​មាន​អ្វី​គួរ​ឲ្យ​ពិបាក​សម្រេច​ចិត្ត​ទេ វា​ពិត​ជា​ស្រួល​ណាស់ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ធ្វើ​វា”។ សម្ដី Gomes។

នេះ​គឺ​ជា​កីឡាករ​ទី​ពីរ​ដែល Everton នាំ​​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​យក​បាន​អ្នក​ចាំ​ទី​  Jonas Lossl ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី​ក្លឹប Huddersfield Town។ Andre Gomes ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្លឹប Benfica បន្ទាប់​មក​ផ្លាស់​ទៅ​កាន់​ Valencia មុន​ពេល​មក​ចូលរួម​ជាមួយ Barcelona៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ