កម្ពុជា​មាន​ស្ដាត​២​អាច​រៀប​ចំ​បាន បើ អាស៊ាន ​ធ្វើ​ម្ចាស់​ផ្ទះ World Cup 2034 ​មែន​

  • 2019-06-26 02:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup 2034 ​កាន់​តែ​ផ្ទុះ​ឡើង ​និង​ត្រូវ​បាន​កាសែត​ធំ​ៗ​នៅ​លើ​លោក​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​តែ​ម្ដង។

ការ​ចុះ​ផ្សាយ​និង​ការ​សង្ឃឹម​មួយ​នេះ ​កើត​ឡើង​ក្រោយ​ពី​លោក Prayuth Chan-o-cha ​នាយក​រដ្ឋ​មន្ត្រី​ថៃ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​ដែល​ថ្នាក់​ដឹក​នាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​អស់ ​គាំទ្រ​ចំពោះ​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup 2034 ​ខាង​មុខ ​បើ​អាច​។

foxsportsasia ​បាន​លើក​ឡើង​ពី​កីឡដ្ឋាន​ដែល​អាច​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​មួយ​នេះ​បាន ​ដោយ​ក្នុង​នោះ​មាន​នៅ​កម្ពុជា​២​កន្លែង​ដែរ។ ចង់​ដឹង​ថា​ជា​កីឡដ្ឋាន​ណា​នោះ ​មើល​ខាង​ក្រោម​នេះ​៖

១ ​កម្ពុជា

​កម្ពុជា​អាច​ប្រើ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​និង​កីឡដ្ឋាន​កំពុង​សាងសង់​មរតក​តេជោ។ កីឡដ្ឋាន​អូឡាំពិក ​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​៥​ម៉ឺន​នាក់ ​និង​កីឡដ្ឋាន​មរតក​តេជោ ​អាច​ផ្ទុក​បាន​៥៥ ០០០​នាក់។

២ វៀតណាម

វៀតណាម​មាន​កីឡដ្ឋាន​១​ដែរ ដែល​អាច​រៀប​ចំ​ការ​ប្រកួត​បាន​គឺ My Dinh National Stadium ​ដែល​ផ្ទុក​អ្នក​គាំទ្រ​បាន​៥៥ ០០០​នាក់​។

៣ មីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា ​ក៏​ដូច​គ្នា គឺ​មាន​កីឡដ្ឋាន​១​ដែល​អាច​រៀប​ចំ​បាន Thuwunna Stadium ​ដែល​ផ្ទុក​អ្នក​គាំទ្រ​បាន ៣២ ០០០​នាក់។

៤ សិង្ហបុរី ​

សិង្ហបុរី ​មាន​កីឡដ្ឋាន​១​ដែរ ​គឺ National Stadium ​ផ្ទុក​មនុស្ស​បាន ៥៥ ​០០០​នាក់។

៥ ថៃ

ថៃ ​មាន​កីឡដ្ឋាន​ធំ​២​ដែល​រៀប​ចំ​ការ​ប្រកួត​បាន ​គឺ ​Rajamangala Stadium ​ផ្ទុក​មនុស្ស​បាន​ជិត​៥​ម៉ឺន​នាក់ ​និង​កីឡដ្ឋាន​របស់ Buriram Stadium ​ដែល​ផ្ទុក​មនុស្ស​បាន​៣២ ៦០០​នាក់។

៦ ម៉ាឡេស៊ី ​

ម៉ាឡេស៊ី​មាន​ដល់​៣​ឯ​ណោះ គឺ Bukit Jalil National Stadiumផ្ទុក​មនុស្ស​បាន​ ៨៧ ៤១១​នាក់ ​Stadium Shah Alam ​ផ្ទុក​មនុស្ស​បាន​៨​ម៉ឺន​នាក់ ​និង ​Sultan Ibrahim Stadium ដែល​កំពុង​សាងសង់​ផ្ទុក​មនុស្ស​បាន​៤​ម៉ឺន​នាក់។

៧ ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី ​មាន​កីឡដ្ឋាន​ធំ​ៗ​ច្រើន​ជាង​គេ ​រហូត​ដល់​៤​ឯ​ណោះ។ ក្នុង​នោះ​រួម​មាន Gelora Sriwijaya Stadium ​ផ្ទុក​មនុស្ស​បាន​ជាង​២​ម៉ឺន​នាក់ ​Gelora Bung Tomo Stadium ​ផ្ទុក​មនុស្ស​បាន​ជាង​៥​ម៉ឺន​នាក់ ​Gelora Bandung Lautan Api Stadium ​ផ្ទុក​មនុស្ស​បាន​ជិត​៤​ម៉ឺន​នាក់ ​និង ​Gelora Bung Karno Stadium ​ផ្ទុក​មនុស្ស​បាន​ជិត​៨​ម៉ឺន​នាក់៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ មុន្នីរម្យ