មុន​ស៊ីហ្គេមមកដល់ នារី​ខ្មែរ-អាមេរិក​ Casandre ទៅ​ប្រកួត​ជើង​ឯក​តេក្វាន់ដូធំ២នៅអូស្ត្រាលីទៀត​

  • 2019-06-26 02:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​​កម្ពុជា​កញ្ញា​ Casandre​ Tubbs នឹង​ចូល​រួម​ប្រកួត​​​​ក្នុង​ព្រឹត្តិការណ៍​តេក្វាន់ដូ​ធំ​ពីរ​​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ ​​នៅ​ប្រទេស​អូស្ត្រាលី។

កញ្ញា Casandre កាលឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ឆ្នាំ​២០១៧

កីឡា​ការិនី​ខ្មែរ​-អាមេរិក​ដែល​ជា​ជម្រើស​ជាតិ​កម្ពុជា​ Casandre ត្រូវ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Oceania Presidents Cup G-2 ​នៅ​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ស្អែក​នេះ​ មុន​ពេល​បន្ត​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ Australian Open G-2 ទៀត​នៅ​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​នេះ​ដូច​គ្នា។ ព្រឹត្តិការណ៍​សំខាន់​ទាំង​ពីរ​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​អូស្ត្រាលី។

កញ្ញា Casandre (រូបថត៖ Casandre)

ជើង​ឯក​ Oceania Presidents Cup G-2 និង​ Australian Open G-2 បើក​ឲ្យ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ពី​គ្រប់​កីឡាករ​ កីឡា​ការិនី​មក​ពី​ប្រទេស​ផ្សេង​ៗ​ជុំ​វិញ​ពិភព​លោក​ដែល​​ធ្វើ​ឲ្យ​​ព្រឹត្តិការណ៍​ទាំង​ពីរ​ក្លាយ​ជា​កម្រិត​ពិភព​លោក។ ជា​រឿយ​ៗ​ កីឡាករ​ កីឡា​ការិនី​ខ្លាំង​ៗ​របស់​ប្រទេស​ផ្សេង​ជុំ​វិញ​ពិភព​លោក​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​​ៗ​ដើម្បី​ជា​ការ​កម្តៅ​សាច់​ដុំ​ និង​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ធំ​លំដាប់​ពិភព​លោក​ផ្សេង​ដូច​ជា​​ កីឡា​អូឡាំពិក​ឆ្នាំ​២០២០​នៅ​ប្រទេស​ជប៉ុន​ជា​ដើម។

ដូច​គ្នា​នេះ​ Casandre ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ផ្សេង​ៗ​ញឹក​ញាប់ ដោយ​ពេល​ខ្លះ​ឈ្នះ​មេដាយ​ ហើយ​ពេល​ខ្លះ​ក៏​មិន​​ទទួល​បាន​លទ្ធផល​ល្អ​ ប៉ុន្តែ​នេះ​ជា​​ការ​ត្រៀម​ខ្លួន និង​កម្តៅ​សាច់​ដុំ​សម្រាប់​​កម្ពុជា​ដើម្បី​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ចុង​ឆ្នាំ​២០១៩​​នេះ៕

កញ្ញា Casandre ហ្វឹកហាត់ (រូបថត៖ Casandre)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម