​ចាំ​អ៊ុត​មើល​​ទាំងអស់គ្នា​ ​តើ​ ​OPPO​ ​នឹង​មានអ្វីអួត​​ក្នុង​ព្រឹត្តិ​ការណ៍​ ​MWC​ ​សៀងហៃ​

  • 2019-06-26 03:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាន់តែ​ប្លែក​ ​និង​​អស្ចារ្យ​ទៀតហើយ​​ដោយ​ ​OPPO​ ​បាន​នឹង​កំពុងតែ​ឈាន​ទៅ​រក​ការ​បំបែក​កំណត់ត្រា​ថ្មី​របស់​ខ្លួន​មួយផ្នែកទៀត​ ​ជាមូ​យ​នឹង​ការ​ដាក់​តាំង​បង្ហាញ​បច្ចេកវិទ្យា​ថ្មី​ ​និង​​ទំនើប​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​Mobile​ ​World​ ​Congress​ ​(​MWC​)​ ​ឆ្នាំ២០១៩​ ​នៅ​ទីក្រុង​សៀងហៃ​ ​ប្រទេស​ចិន​​។​

​លើក​នេះ​ មិនត្រឹមតែបង្ហាញឲ្យ​ដឹង​ថា​ វា​ជា​បច្ចេកវិទ្យា​ដែល​មាន​បំពាក់​កាមេរ៉ា​បង្កប់ខ្លួន​ក្នុង​អេក្រង់​ទូរសព្ទ​ ​ដែល​គ្មាន​ឆក​ ​គ្មាន​ហូត​ចេញ​ ​និង​គ្មាន​ផុស​ ​ដូ​ចម៉ូ​ឌែ​លមុនៗ​ឡើយ​។​

​តាមរយៈ​វីដេអូ​ ​Teaser​ ​មួយ​នេះឃើញថា​ ​OPPO​ ​បង្ហាញ​ពី​ភាព​វិវឌ្ឍន៍​​នៃ​ការរចនា​កាមេរ៉ា​របស់​ពួកគេ​ដែល​ល្អឥតខ្ចោះ​ ​ចង់​ដឹង​ច្បាស់ថា​យ៉ាងណា​ខ្លះ​ សូម​មើល​​វីដេអូ​ទាំងអស់គ្នា​៖​

ដូចអ្នក​ធ្លាប់​បានដឹង​ដែរ​ហើយ​ថា​ ​កាលពី​ឆ្នាំមុន​ ​OPPO​ ​បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​កា​ម៉េ​រាហូ​ត​ចេញពី​តួខ្លួន​ជាលើកដំបូង​នៅ​លើ​ ​OPPO​ ​Find​ ​X​ ​រួចមក​ហើយ​ ​ដែល​ទទួល​បានការ​គាំទ្រ​ ​និង​​សរសើរ​មិន​ដាច់​ពី​មាត់​ ​យ៉ាងច្រើន​លើសលប់។​

ចំណែកក្នុង​ឆ្នាំនេះ​វិញ​ ​បច្ចេកវិទ្យា​កា​ម៉េ​រា​ផុស​ចេញ​ដូច​ព្រុយ​ត្រីឆ្លាម​ ​បែប​បញ្ឆិត​នេះ​ ​បាន​ស្ថិតនៅ​លើកំពូល​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​Series​ ​តែម្តង​​ដោ​យម៉ូ​ឌែល​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​មាន​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​បាន​កាន់តែ​ឆ្ងាយ​ ​កាន់តែ​ច្បាស់​។​

​ជាក់ស្តែង​នៅ​ថ្ងៃនេះ​ ​វា​កាន់តែ​ធ្វើឲ្យ​អ្នកគាំទ្រ​ឆ្ងល់​ទៀតហើយ​ ​ប្រសិនបើ​មាន​កាមេរ៉ា​បង្កប់ខ្លួន​ក្នុង​អេក្រង់​មែន​នោះ​​ ​មានតែ​សំណួរ​សួរ​ថា​ ​How​?​ ​That’s​ ​true​?​ ​That’s​ ​amazing​!​!​ ​។​ ​ចំលើយ​ទាំងអស់​នឹង​ត្រូវ​លាតត្រដាង​ហើយ​នៅ​ថ្ងៃស្អែក​នេះ​ ​ចង់​ដឹង​ថា​ ​OPPO​ ​ធ្វើ​បាន​ពិតមែន​ទេ​?​

Oppo Find X vs. Oppo Reno

​បើ​ចង់​ជ្រាប​ច្បាស់​ ​ថា​វា​ជា​ព័ត៌មាន​ពិត​ ​ឬ​ ​បែកធ្លាយ​ ​សូម​រង់ចាំ​ទស្សនាការ​ផ្សាយ​ផ្ទាល់​ព្រឹត្តិ​ការណ៍​ ​MWC​ ​Shanghai​ ​នៅ​ទីក្រុង​សៀងហៃ​ ​ប្រទេស​ចិន​ ​ដែល​ប្រព្រឹត្តទៅ​ ​នៅ​ថ្ងៃទី​ ​២៦​ ​ដល់​ ​២៩​ ​ក្នុង​ខែមិថុនា​នេះ​ហើយ​៕​ ​ ​

​ ​ ​ ​ ​

អត្ថបទ៖ រក្សា