Buffon និង Ronaldo អាច​នឹង​បាន​លេង​ជាមួយ​គ្នា​នៅ​រដូវ​កាល​ក្រោយ

  • 2019-06-26 03:17:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ Gianluigi Buffon គ្រោង​នឹង​ត្រលប់​មក​កាន់​ក្លឹប Juventus វិញ ក្រោយ​បញ្ចប់​ការ​រួមរស់​ជាមួយ Paris Saint-Germain។

កីឡាករ​វ័យ​៤១​ឆ្នាំ​​កំពុង​តែ​ចង់​វិល​ត្រលប់​មក​កាន់​ក្លឹប​ចាស់​ ដែល​ជា​កន្លែង​គេ​ធ្លាប់​លេង​អស់​១៧​ឆ្នាំ​​ដើម្បី​បាន​ធ្វើ​ការ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី​លោក Maurizio Sarri។ កន្លង​ទៅ​ថ្មី​ៗ​នេះ​ Buffon ​ធ្លាប់​មាន​ការ​ទាក់ទង​​ផ្ទេរ​ទៅ​កាន់​ក្លឹប​អង់គ្លេស Leeds​ United ក៏​ដូច​ជា​ត្រលប់​ទៅ​កាន់​ក្លឹប Parma បន្ទាប់​ពី​ចំណាយ​ពេល​មួយ​ឆ្នាំ​ជា​ក្លឹប PSG។

យ៉ាងណាក្ដី ពេល​នេះ​ Buffon កំពុង​ធ្វើ​ការ​ចរចា​ដើម្បី​ត្រលប់​ទៅ​កាន់ Juventus។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​​ចេញ​ពី​ប្រទេស​អ៊ីតាលី។ អតីត​ជម្រើស​ជាតិ​អ៊ីតាលី​ក៏​បាន​ពិភាក្សា​គ្នា​សម្រាប់​តំណែង​​ប្រធាន​មួយ​នៅ​ក្នុង​ក្លឹប​ បន្ទាប់​ពី​ចូលនិវត្តន៍ ហើយ​ការ​ត្រលប់​មក​វិញ​ក៏​ចង់​មក​ជួយ​គាំទ្រ​​អ្នក​ចាំ​ទី Wojciech Szczesny។

Buffon កកើត​ដំបូង​ចេញ​ពី​យុវជន​របស់​ Parma ហើយ​បាន​ឡើង​មក​លេង​ឈុត​ធំ​​ប្រកួត​ទី​មួយ​ក្នុង​វ័​១៧​ឆ្នាំ ក្នុង​ឆ្នាំ​១៩៩៥។ ៦​ឆ្នាំ​បន្ទាប់​គេ​បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ថ្លៃ​ជាង​ក្នុង​ពិភពលោក​ ពេល​ដែល​ផ្លាស់​មក​ Juventus ក្នុង​តម្លៃ​ខ្លួន​៣២​លាន​ផោន កាល​ពី​ឆ្នាំ​២០០១៕ សម្រាប់​កំណត់ត្រា​របស់ Buffon នេះ​បាន​​បំបែក​កាល​ពី​២​ឆ្នាំ​មុន​ ពេល​ដែល Ederson ចូល​រួម​ជាមួយ Man City តម្លៃ​ខ្លួន​៣៤​លាន​ផោន៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ