ស្មាន​តែ​បះ​ជើង​ហើយ Fan Bingbing នៅ​តែ​បាន​ដើរ​តួឯក​ក្នុង​រឿង​បោះ​ទុន​៨០​លាន​ដុល្លារ

  • 2019-06-26 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពាក្យ​ចចាមអារ៉ាម​បាត់បង់​តំណែង​តួឯក កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ថត​រឿង ដែល​មាន​សំលៀកបំពាក់​ដូច​ក្នុង​រឿង Win The World។

កម្រង​រូបភាព​កំពុង​ថត​រឿង​បុរាណ​ចិន​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bingbing ត្រូវ​បាន​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទាក់ទាញ​បានចំណាប់​អារម្មណ៍​ជា​ច្រើន។ សម្លៀកបំពាក់​២​ឈុត​ដែល​នាង​ស្លៀក​នោះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ដូច​ឈុត​នៅ​ក្នុង​រឿង Win The World ដែល​ធ្លាប់​ត្រូវ​បាន​បង្ហើប​មុន​នោះ​ហើយ។

អ្នក​គាំទ្រ​​របស់​ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ បាន​សម្ដែង​ការ​ត្រេកអរ​ជា​ខ្លាំង​ពេល​ឃើញ​នាង​ត្រលប់​មក​ថត​រឿង​នេះ​សារជា​ថ្មី។ មុន​នោះ​ដែរ រឿង​នេះ​ថត​ចប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧ តែ​ដោយ​សារ​តែ​រឿង​អាស្រូវ​របស់​តួ​ក្នុង​រឿង​ទើប​មិន​អាច​ចាក់​ផ្សាយ​បាន។

នៅ​ក្នុង​រូបភាព​ដែល​គេ​បង្ហាញ គេ​សង្កេត​ឃើញ​ថា តួ​ប្រុស​គឺ​តារា​តៃវ៉ាន់ Dylan Kuo ដែល​មុន​នោះ​លោក​គ្រាន់​តែ​ជា​រង​ប៉ុណ្ណោះ តែ​ដោយ​សារ​តែ​តួប្រុស​ជួប​រឿង​ហើយ ទើប​គេ​សន្និដ្ឋាន​ថា​លោក​ត្រូវ​បាន​គេ​តម្លើង​ជា​តួឯក​តែ​ម្ដង។

គួរ​រំលឹក​ដែរ​ថា Win The World គឺ​ជា​គម្រោង​រឿង​ភាគ​ធំ​​ទី​២​របស់ Fan Bingbing ក្រោយ​រឿង “មហិច្ឆតា​អ៊ូម៉ឺនាង”។ រឿង​ត្រូវ​បាន​បោះ​ទុន​រហូត​ដល់ ៥៦៧លាន​យាន់ (​៨២​លាន​ដុល្លារ)៕

​ចុចអាន៖ ​​ Yoona គឺ​ជា​តារា​ស្រីកូរ៉េ​តែមួយ​គត់​ជាប់​ឈ្មោះ​ក្នុង​រាជិនី​សម្រស់​បោះ​ឆ្នោត​ដោយ​ទស្សនិកជន​ចិន

ប្រភព៖ ngoisao   ប្រែ​សម្រួល៖ Caramel