ចង់បានស្បែកសលឿនពេក បែរជាជួបរឿងគួរឲ្យខ្លាច សឹងមិនជឿនឹងភ្នែក

  • 2019-06-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វេជ្ជបណ្ឌិត Nguyen Thuy Linh អនុប្រធាន​នាយកដ្ឋាន​ផ្នែក​ព្យាបាល​ជំងឺ​សើ​ស្បែក​​ស្ត្រី​និង​កុមារ បាន​ទទួល​ព្យាបាល​នារី​វ័យ​២៤​​ឆ្នាំ​ម្នាក់ ដែល​ស្បែក​មុខ​ត្រូវ​ខ្ទេចខ្ទី​ស្ទើរ​ទាំង​ស្រុង។ ​

ដោយសារ​តែ​មាន​ស្បែក​មិន​ស ទើប​នារី​រូប​​នេះ​សម្រេច​ចិត្ត​ទិញ​ផលិតផល​ដើម្បី​ប្តូរ​ពណ៌​សម្បុរ​។ ប៉ុន្តែ​ទីបំផុត ស្បែក​មុខ​ក៏​ប្រែ​ទៅ​ជា​​ក្រាស់ ចេញ​ពណ៌​ខ្មៅ រឹង​ដូច​សំបក​ក្រូច។

នាង​បាន​ទៅ​ទិញ​ផលិតផល​នោះ ព្រោះ​មាន​គេ​ណែនាំ​ថា​ល្អ ប្រើ​ជា​ឈុត​តែ​ម្តង ដើម្បី​ស​លឿន។ ក្រោយ​លាប​បាន​មួយ​រយៈ ក៏​ឃើញ​ស្បែក​ឡើង​រឹង​គ្រើម​ ចម្លែក​ខុស​ធម្មតា។ នៅ​ពេល​ដែល​នាង​បាន​​ទៅ​ដល់​គ្លីនិក​ព្យាបាល ហើយ​អ្នក​ជំនាញ​​បាន​ប្រាប់​ថា ស្បែក​របស់​នាង​កំពុង​តែ​មាន​ប្រតិកម្ម​ ត្រូវ​លេប​ថ្នាំ​ទើប​អាច​ជា​សះ​ស្បើយ។

​ផលិតផល​ដែល​គ្មាន​ស្តង់​ដារ​ត្រឹម​ត្រូវ អាច​ឃើញ​លទ្ធផល​ស្អាត​មួយ​ឆាវ ប៉ុន្តែ​អ្នក​នឹង​មាន​ហានិភ័យ​ខ្ពស់​ទៅ​ថ្ងៃ​មុខ។ ហេតុ​នេះ​ហើយ វេជ្ជបណ្ឌិត​សើ​ស្បែក Linh បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ប្រើ​ប្រាស់​​គ្រឿង​សម្អាង ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ គ្មាន​រូបមន្ត​ឬ​សារធាតុ​ផ្សំ​តាម​ក្បួន​ខ្នាត ឮ​តៗ​គ្នា ចង់​ស្អាត​ភ្លាមៗ​ពេក អ្នក​នឹង​បំផ្លាញ​ស្បែក​ដោយ​មិន​ដឹង​ខ្លួន។

ស្បែក​មុខ​ ជា​ផ្នែក​មួយ​ដែល​ងាយ​ប្រតិកម្ម​បំផុត កុំ​ចេះ​តែ​ប្រើ​នេះ​នោះ​ផ្តេសផ្តាស។ គួរ​ជ្រើស​រើស ក្រុមហ៊ុន​ដែល​ល្បី​ឈ្មោះ ឬ​​មាន​យីហោ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ពិត​ប្រាកដ មិន​មែន​ជឿ​តែ​អ្នក​លក់​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​នោះ​ទេ​៕​

ចុចអានបន្ត៖ នារីម្នាក់ទៅវះកាត់កែត្របកភ្នែកពីរជាន់ តែបែរជាជួបរឿងខកចិត្ត

ប្រភព៖ infonet   ប្រែ​សម្រួល៖ ដេត ឈុនអ៉ី