​Apple ​Watch ​ស៊េរី​ក្រោយ ​អាច​នឹង​មាន​បង្កប់​កាមេរ៉ា​មកជាមួយដែរ

  • 2019-06-26 04:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អនាគត​នាឡិកាដៃ​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន Apple គឺ ​Apple Watch 5 ​អាច​នឹង​មាន​បង្កប់​កាមេរ៉ា​មក​ជាមួយ​ ព្រម​ទាំង​មាន​មុខងារ​ថ្មីៗ​បន្ថែម​ទៀត​ដែល​មាន​នៅ​ក្នុង​ WatchOS 6 ​។

​យោង​តាម​ប្រភព​ព័ត៌មាន​​ពី 9to5Mac ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន Apple ​បាន​នឹង​កំពុង​រិះរក​វិធី​​ច្នៃ​ប្រឌិត​នាឡិកា​ប្រចាំ​ត្រកូល​ឲ្យ​កាន់​​តែ​ឆ្លាត​ជាង​មុន​ទៀត។ ​បើ​រាប់​ត្រួសៗ​មាន​ដូច​ជា ​ការ​រចនា​រូប​រាង​នៅ​ដដែល​ តែ​ Apple ​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ជើង​ចាស់​ផ្នែក​ផលិត​​អេក្រង់​ OLED ​ដើម្បី​ឲ្យ​គុណភាព​អេក្រង់​លើ​នាឡិកា​ដៃ​កាន់​តែ​ប្រសើរ​។ ​

​​ចំណែក​ឯ​ប៉ាតង់​ផលិត​ Apple Watch 5 ​នោះ​ក៏​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​រួច​ហើយ។ ​នាឡិកា​នោះ​ទំនង​ជា នឹង​មាន​កាមេរ៉ា​ទាំង​មុខ​និង​ក្រោយ ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ចាប់​យក​សកម្មភាព​ជា​វីដេអូ​ និង​រូបភាព ​ឬ​(Swich)​ ​បំលាស់​ប្ដូរ​បទពិសោធន៍​ទៅ​មើល​លើ​អេក្រង់​នាឡិកា​តែ​ម្ដង​។​

​ដោយឡែក​លក្ខណៈ​សម្បត្តិ​លើ​កាមេរ៉ា​ Apple Watch 5 នោះ​មាន​កម្រិត​ប៉ុណ្ណា ​ទំហំ​ប៉ុន្មាន​មេហ្គាភិចសែល ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ​សូម​រង់​ចាំ​មើល​បន្ត​ទៀត​។

​សម្រាប់​តម្លៃ ​Apple Watch 5 វិញ​ត្រូវ​​អ្នក​វិភាគ​មួយ​ចំនួន​ធំ​បាន​ឲ្យ​ដឹង​ អាច​នឹង​មាន​​​តម្លៃ​ខ្ពស់​គួរសម​ ប្រភេទសេរ៉ាមិចថ្មីតម្លៃចាប់ផ្ដើម​ពី​ ​១២៩៩ ​ដុល្លារ ​​និង​មាន​ការ​ប្រែប្រួល​តម្លៃ​ទៅ​តាម​ប្រភេទ​ផ្សេងៗ​ដូច​ជា cellular ​ថ្លៃ​ជាង​ប្រភេទ​ ​GPS ១០០ ដុល្លារ​ទៀត​ជាដើម៕

ប្រភព៖ tomsguide   ប្រែ​សម្រួល៖ រក្សា