កំពុងសម្ដែងសុខៗ Irene ទប់មិនបាន សើចមួយទំហឹងឡើងផ្អើល (វីដេអូ)
- 2019-06-26 06:27:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងសម្ដែងសុខៗ Irene ទប់មិនបាន សើចមួយទំហឹងឡើងផ្អើល (វីដេអូ)
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមចម្រៀងស្រីស្អាត Red Velvet បានបង្ហាញមុខក្នុងកម្មវិធី 300 X2 របស់ទូរទស្សន៍កូរ៉េខាងត្បូង tvN ដែលពួកគេបានធ្វើការសម្ដែងពិសេសជូនដល់ទស្សនិកជនអង្គុយមើលផ្ទាល់។
នៅកម្មវិធីនេះ មេក្រុម Irene បានបង្ហាញអារម្មណ៍រំភើបដោយនិយាយថា ៖ "យើងសម្រេចចិត្តឡើងកម្មវិធីនេះ ព្រោះយើងចូលចិត្តរាំ និងច្រៀងជាមួយអ្នកគាំទ្ររបស់យើង”។ រួចមកក្រុម Red Velvet ក៏បានចាប់ផ្ដើមការសម្ដែងនូវបទ "Red Flavor” ដែលអ្នកគាំទ្របានចូលរួមជាមួយទៀតផង។
ការសម្ដែងរបស់អ្នកគាំទ្រតាមបទចម្រៀង "Red Flavor” បានធ្វើឲ្យមេក្រុម ទប់មិនបាន សើចឡើងផ្អើលកម្មវិធីតែម្ដង។ សមាជិកផ្សេងទៀតក៏រំភើបដោយសារអ្នកគាំទ្រដែរ ហើយ Seulgi បាននិយាយថា ៖ "វាជាការសម្ដែងគួរឲ្យចងចាំទុកមួយរបស់យើង”។
ទស្សនាវីដេអូក្រុម Red Velvet សម្ដែងជាមួយទស្សនិកជនខាងក្រោមនេះ ៖
ចុចអាន ៖ Sulli តបយ៉ាងឡូយ នឹងមតិរិះគន់រឿងមិនពាក់អាវក្នុង