ឆ្នេរ​អូរត្រេះ​-ពយម៉ាចូវ ជា​ឆ្នេរ​បង្កើត​ថ្មី ស្ងប់ស្ងាត់ និង​សម្បូរ​​ក្ដាម​សមុទ្រ និង​គ្រំ ជាប់​ផ្ទាំង​ថ្ម

  • 2019-06-26 09:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​អ្នក​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវ​ទេសចរ​តិចតួច​ណាស់​ស្គាល់​ឆ្នេរ​អូរ​ត្រេះ-ពយម៉ាចូវ ព្រោះ​វា​ជា​រមណីយដ្ឋាន​ទើប​បង្កើត​ថ្មី​ ក្រោយ​ពី​កសាង​ផ្លូវ​រួចរាល់​ ថ្មីៗ​នេះ។ ប៉ូយម៉ាចូវ គឺ​ប្រិយមិត្ត​ត្រូវ​ធ្វើ​ដំណើរ​ប្រហែល​ជា ២០នាទី រាប់​ពី​ឆ្នេរ​អូត្រេស តាម​ផ្លូវ​​លំ រហូត​ដល់​ទីតាំង​បង្កើត​ថ្មី​មួយ​នេះ។

តើ​អ្វី​ទៅ​ជា​លក្ខណៈ​ពិសេស​ ពយម៉ាចូវ? ចម្លើយ​យ៉ាង​ខ្លី ព្រោះ​តំបន់​នេះ​ នៅ​មិនទាន់​មាន​ភ្ញៀវ​ទៅ​លេង​ច្រើន​ ដូច្នេះ សម្រស់​ធម្មជាតិ​មាន​ច្រើន​ ដូចជា​ ឆ្នេរ​ស្រស់​ស្អាត មាន​ព្រៃ​ប្រឹក្សា​ និង ជាពិសេស​សំបូរ​គ្រឿង​សមុទ្រ ដូចជា ក្ដាម​ ត្រី និង មឹក​ ជាប់​ផ្ទាំង​ថ្ម​ធំៗ ​ក្នុង​ទឹក​សមុទ្រ ដែល​ភ្ញៀវ​ខ្លះ​​បាន​យក​វា​ធ្វើ​ម្ហូប​ភ្លាមៗ​ នៅ​ហ្នឹង​កន្លែង​តែ​ម្ដង។ អ្វី​ដែល​កាន់តែ​ពិសេស តំបន់​នេះ​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ អម​ដោយ​ឆ្នេរ​ស​ស្អាត អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ងូតទឹក​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ ប្រសិន​បើ​ប្រិយមិត្ត​មិន​ទាន់​បាន​ត្រៀម​អាហារ​តាម​ខ្លួន​ទេ នោះ​នឹង​ប្រឈម​អត់​អី​ញុំា​ជា​មិន​ខាន។ មិន​មាន​អ្វី​ញុំា ព្រោះ​រមណីយដ្ឋាន​ទើប​បង្កើត​ថ្មី​នេះ នៅ​មិនទាន់​មាន​អ្នក​លក់​ដូរ​ហូរហែ​ ដូច​នៅ​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូរ​ត្រេះ​ ខេត្តព្រះសីហនុ នៅ​ឡើយ។ ម៉្លោះ​ហើយ​ ប្រសិន​បើ​ភ្ញៀវ​ទាំង​ឡាយ​ចង់​ទៅ​កម្សាន្ត​នៅ​ទី​នោះ កុំភ្លេច​វេច​បាយ ម្ហូប​អាហារ​ ភេសជ្ជៈ​ ផ្សេង​ៗ​ទៅ​ជាមួយ ដើម្បី​ក្រាល​កន្ទេល​អង្គុយ​ញុំា​ ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ លាយឡំ​សម្រស់​ធម្មជាតិ​ នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​រសាត់​អស់​ទុក្ខ​កង្វល់​ ក្រោយ​ពី​បំពេញ​ការងារ​យ៉ាង​ហត់​នឿយ​ជាក់​ជា​មិន​ខាន។​

តែ​អ្វី​ដែល​សំខាន់​សូម​ប្រិយមិត្ត​កុំភ្លេច​រឿង​មួយ​ណា៎! «ញុំា​អី​ហើយ​កុំ​ភ្លេច​វេច​ខ្ចប់​សំរាម​ទុក​ដាក់​ឲ្យ​បាន​ស្រួល​បួល​ ឬ​ចោល​សំរាម​ក្នុង​ធុង​សំរាម​ ដើម្បី​រក្សា​អនាម័យ និង​រក្សា​សម្បត្តិ​ធម្មជាតិ​យើង​ទាំង​អស់​គ្នា»៕

សូមទស្សនាវីដេអូ

វីដេអូ​ Live លើ Pege Sabay News Social

នៅក្បែរ​ឆ្នេរអូរត្រេះ-ពយម៉ាចូវ មាន​កន្លែង​ជិះខ្សែរ៉ក ដែល​បង្កើត​ឡើង​ដោយ​ជនជាតិ​បារាំង

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម