Man Utd បានព្រមព្រៀងជាមួយ Palace ក្នុងការនាំចូល Aaron Wan-Bissaka
- 2019-06-26 11:22:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd បានព្រមព្រៀងជាមួយ Palace ក្នុងការនាំចូល Aaron Wan-Bissaka
ចន្លោះមិនឃើញ
ក្លឹប Manchester United និងក្លឹប Crystal Palace បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាហើយក្នុងការផ្ទេរខ្សែការពារអង់គ្លេស Aaron Wan-Bissaka ហើយ នេះបើតាមសារព័ត៌មានអង់គ្លេស BBC។
បើតាមប្រភពដដែលបានឲ្យដឹងថា ក្លឹប Manchester United ត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៦៣លានដុល្លារ ក្នុងការនាំយកខ្សែការពារស្លាបស្ដាំវ័យ ២១ឆ្នាំរូបនេះ ចូលរួមជាមួយ។
កីឡាកររូបនេះដែរ ជាកីឡាករដែលទទួលបានប្រាក់ខែតិចជាងគេក្នុងក្លឹប Crystal Palace ដោយទទួលបាន ១ម៉ឺនផោន (ត្រូវនឹងជាង ១.២ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍ ប៉ុន្តែនៅពេលចូលរួមជាមួយក្លឹប Manchester United កីឡាកររូបនេះនឹងទទួលបានរហូតដល់ ៩ម៉ឺនផោន (ត្រូវនឹងជាង ១១ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍។
សារព័ត៌មាន BBC បានរាយការណ៍ថា Aaron អាចនឹងចូលមកពិនិត្យសុខភាពនៅក្លឹប Manchester United មុនពេលនឹងទៅដើរលេងលំហែកាយ៕