មកមើល រូបភាពកម្រពីសោកនាដកម្ម ៩១១ ដែលមិនធ្លាប់បញ្ចេញពីមុនមក

  • 2019-06-27 02:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សោកនាដកម្ម​​វាយប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Center) បាន​កើត​ឡើង​កាល​ពី​​ថ្ងៃ​ទី ១១ កញ្ញា ឆ្នាំ២០០១ ដោយ​ក្រុម​ភេរវជន​អាល់កៃដា បាន​បញ្ជា​យន្តហោះ​ដឹក​អ្នក​ដំណើរ​ពីរ​គ្រឿង​ទៅ​បុក​អគារ​ពាណិជ្ជកម្ម​ធំ​ពីរ​របស់​សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​មនុស្ស​ជិត ៣​ពាន់​នាក់​បាត់​បង់​ជីវិត។

ហេតុការណ៍​នោះ​គឺ​ជា​ទុក្ខសោក​ធំ​​បំផុត​របស់​ពិភពលោក ​ចាប់​តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី២ និង​ប្រល័យ​ជីវិត​មនុស្ស​អស់ ២៩៧៧​នាក់។ ផ្សែង​ខ្មួល​ខ្មាញ់​បាន​បាចសាច​ចេញ​ពី​អគារ​ក្រោយ​ពេល​យន្តហោះ​បើក​បុក​គួរ​ឲ្យ​រន្ធត់។ មិន​យូរ​ប៉ុន្មាន អគារ​ទាំង២​នោះ​បាន​ដួល​រលំ​គ្រប​យក​ជីវិត​មនុស្ស​ជា​ច្រើន រួម​ទាំង​ប៉ូលិស និង​មន្ត្រី​ពន្លត់​អគ្គីភ័យ​ដែល​ព្យាយាម​ចូល​ទៅ​ជួយ​សង្គ្រោះ។សោកនាដកម្ម​នោះ​បាន​ធ្វើ​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​អាមេរិក​រាប់ពាន់​លាន​ដុល្លារ រីឯ​ការ​សម្អាត​សំណល់​អគារ​បាន​ប្រព្រឹត្ត​ទៅ​អស់​ពេល​ជិត​មួយ​ឆ្នាំ ដោយ​ចំណាយ​ទឹក​ប្រាក់​អស់ ៧៥០ លាន​ដុល្លារ។

ដោយ​ឡែក​កាល​ពី​ពេល​ថ្មី​ៗ​នេះ រូបភាព​ជា​ច្រើន​សន្លឹក​ដែល​មិន​ធ្លាប់​មាន​អ្នក​ឃើញ​ពី​មុន​មក ត្រូវ​បាន​បញ្ចេញ​ជា​សាធារណ​ក្រោយ​រក្សា​ទុក​អស់​រយៈ​ពេលជិត ១៨​ឆ្នាំ៕

ខាងក្រោមនេះ គឺ​ជារូបភាពកម្រពីសោកនាដកម្ម ៩១១ ដែលមិនធ្លាប់បញ្ចេញមុនមក ៖

អត្ថបទ ៖ រ័ត្ន

អត្ថបទពេញនិយម