សារព័ត៌មាន​ចិន​ផ្សាយ​​ពី​ការ​បែក​បាក់​គូ​ស្នេហ៍​ត្រកូល Song តាំង​ពី​ខែកុម្ភៈ

  • 2019-06-27 04:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​កាល​ពី​ខែ​​ចុង​ខែ​កុម្ភៈ​ឆ្នាំ ២០១៩ នេះ សារព័ត៌មាន​ចិន​បាន​ចេញ​ផ្សាយ​ដំណឹង​ថា​ Song Joong Ki និង Song Hye Kyo បាន​លែង​លះ​គ្នា ដោយ​អះអាង​ថា​មាន​ភស្តុតាង​បញ្ជាក់។

ភស្តុតាង​ដែល​នាំ​ឲ្យ​សារព័ត៌មាន​អះអាង​អំពី​ការ​បែក​បាក់​ ព្រោះ​ថា​នា​ពេល​នោះ​គេ​បាន​ប្រទះ​ឃើញ​​ Song Hye Kyo បង្ហាញ​មុខ​នៅ​​ព្រលាន​យន្តហោះ​ដោយ​មិន​មាន​ពាក់​ចិញ្ចៀន​រៀបការ​នោះ​ទេ។ សារព័ត៌មាន​នោះ​ថែម​ទាំង​អះអាង​ថា "Song Hye Kyo បាន​លុប​រូបរាង​ថ្មីៗ​ទាំង​អស់​របស់ Song Joong Ki ពី​គណនី Instagram របស់​ខ្លួន"។

យ៉ាងណាក្ដី​​ព័ត៌មាន​នេះ ត្រូវ​បាន​គ្រប់​គ្នា​យល់​ថា​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ ដោយ​សារ​តែ​ការ​មិន​ពាក់​ចិញ្ចៀន​មិន​មាន​ន័យ​ថា​គូ​ស្នេហ៍​នេះ​បាន​បែក​បាក់​នោះ​ទេ ហើយ​លើ​​គណនី​ Instagram របស់ Song Hye Kyo នៅ​មាន​រូបភាព​ជា​មួយ Song Joong Ki ពោល​មិន​មាន​លុប​ចេញ​នោះ​ទេ។ ទោះ​យ៉ាងណា​ព័ត៌មាន​មួយ​នេះ បាន​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា​នេះ ក្រោយ​ពី​លេច​ចេញ​ដំណឹង​ដាក់​ពាក្យ​លែង​លះ​ពី​សំណាក់ Song Joong Ki៕​

ចុចអាន ៖ Song Joong Ki ដាក់​ពាក្យ​លែង​លះ Song Hye Kyo

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង