កីឡាករ​កាត់​៣​សាសន៍ របស់​ក្រោន ​នឹង​យក​ប្រាក់​ខែ​​ខ្លួន​​ជួយ​អង្គការ​នៅ​សៀមរាប​

  • 2019-06-27 03:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ​បាន​បង្ហាញ​មុខ​កីឡាករ​ចំណូល​ថ្មី ម្ចាស់​អាវ​លេខ​៩​របស់​ក្រុម​ហើយ ​ជា​កូន​ខ្មែរ​កាត់​បារាំង​ឈ្មោះ​ថា សេង សារ៉ាវុធ​។

រូបភាព៖ក្រោន

កីឡាករ​ដែល​មាន​ម្ដាយ​ជា​ជន​ជាតិ​ថៃ​កាត់​ម៉ាឡេស៊ី​ខាង​លើ​នេះ ​​​​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​រូបគេ​ចង់​លេង​ឱ្យ​ភ្នំពេញ​ក្រោន ព្រោះ​ក្លឹប​នេះ​ជា​ក្លឹប​ធំ​នៅ​កម្ពុជា ​និង​មាន​អ្នក​គាំទ្រ​​ច្រើន។ ខ្សែ​ប្រយុទ្ធ​កើត​នៅ​ទឹក​ដី​បារាំង​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា​នឹង​យក​ប្រាក់​ខែ​ដែល​បាន​មក​ពី​ក្លឹប​ភ្នំពេញ​ក្រោន ទៅ​ជួយ​កុមារ​នៅ​អង្គការ​គ្រួសារ​ថ្មី នា​ខេត្ត​សៀមរាប​ផង​ដែរ។ អង្គការ​នោះ ​មាន​បង​ប្រុស​របស់​គេ​កំពុង​ធ្វើ​ការ​ស្រាប់។

កីឡាករ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ Abey រូប​នេះ​បាន​ចាប់​ផ្តើម​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​ឆ្នាំ​២០០​៩ ​ជាមួយ​នឹង​ក្រុម​ FC Argentan ​ដែល​លេង​ក្នុង​កម្រិត​អាយុ​ក្រោម​១៧​ឆ្នាំ ​រហូត​ដល់​ឆ្នាំ​២០១៤ រូប​គេ​បាន​ផ្លាស់​ទៅ​លេង​នៅ U​S Alencon (Honneur Division) ​នៅ​ឆ្នាំ​២០១៥​-២០១៦ ​លេង​នៅ​ក្លឹប​ As Sarceaux (Honneur Division) ​នៅ​ឆ្នាំ២០១៦-២០១៨ ​បាន​លេង​នៅក្លឹប​ AS Version នឹង​ចំណាយ​ពេល​កន្លះ​ឆ្នាំ​នៅ​ក្លឹប FC Caen Sud Ouest (Divison 3)៕

អត្ថបទ៖ មុន្នីរម្យ