ចង់​បាន Felix ពេក Atletico ហ៊ាន​ឲ្យ​លើស​តម្លៃ​​ទិញ​ផ្ដាច់​កុងត្រា​១២៦​លាន​អឺរ៉ូ

  • 2019-06-27 03:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Benfica បាន​និយាយ​ថា ពួក​គេ​កំពុង​ពិចារណា​សំណើ​​១២៦​លាន​អឺរ៉ូ​ពី​ក្លឹប Atletico Madrid ចំពោះ​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​ព័រទុយហ្គាល់ Joao Felix។

​សំណើ​ខាង​លើ​គឺ​លើស​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់ Joao Felix ដែល​មាន​ត្រឹម​១២០​លាន​អឺរ៉ូ ប៉ុន្តែ​ក្រុម​ដែល​មក​ពី​ La Liga ចង់​ឲ្យ​លើស​បែប​នេះ។ ការ​ដោះដូររបស់ Felix អាច​​ក្លាយ​ជា​​ការ​ផ្ទេរ​ថ្លៃ​ទាំង​៥​ក្នុង​ប្រវត្តិសាស្ត្រជាមួយ Neymar, Kylian Mbappe, Philippe Coutinho និង Ousmane Dembele។

Felix ​ចូល​លេង​ប្រកួត​ដំបូង​ឲ្យ​ឈុត​ធំ Benfica កាល​ពី​ខែ សីហា​ឆ្នាំ​មុន​ និង​រក​បាន​១៥​គ្រាប់។ Felix អាច​នឹង​ក្លាយ​ជា​យុវជន​​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​​គេ​លំដាប់​ទី​ពីរ ពី​ក្រោយ ​Mbappe ដែល​ផ្ទេរ​ទៅ  Paris St-Germain តម្លៃ​១៨០​លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ​២០១៨។

​​Felix ដែល​ធ្លាប់​ជា​យុវជន​របស់ Potor បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ពេល​លេង​ទល់​នឹង​ស្វីស​​ក្នុង​ពាន​រង្វាន់ Nations League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ