SONY លេងថែមកាសតម្លៃ ៣៥០ ដុល្លារ ដល់អ្នកទិញ Xperia 1

  • 2019-06-27 07:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​ប្រកាស​​កាល​ពី​ខែ​មុន​ថា​ Xperia 1 របស់​ខ្លួន​នឹង​ចេញ​លក់​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី ១២ ខែ​កក្កដា​ ខាង​មុខ​នៅ​សហរដ្ឋអាមេរិក។ ពេល​នេះ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ការ​កុម្ម៉ង់​ទិញ​នឹង​ចាប់​ផ្ដើម​បើក​នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា ដែល​មាន​ថែម​ជូន​កាស​តម្លៃ ៣៥០ ដុល្លារ សម្រាប់​អ្នក​កុម្ម៉ង់​ទិញ​មុន។

កាស​តម្លៃ​ ៣៥០ ដុល្លារ គឺ​ជា​ប្រភេទ​កាស​ Bluetooth ក្ដោប​ត្រចៀក មាន​មុខងារ​ទប់​សំឡេង​រំខាន​ពី​ខាង​ក្រៅ ដែល​ជា​ម៉ូដែល 1000X M3 ហើយ​​​វា​មាន​ភ្ជាប់​ជា​មួយ Xperia 1 ដែល​មួយ​កញ្ចប់​នេះ​តម្លៃ​ត្រឹម ៩៤៩,៩៩ ដុល្លារ​ប៉ុណ្ណោះ។

Xperia 1 មាន​ចំណុច​លេច​ធ្លោ​ដូច​ជា​អេក្រង់​​មាត្រដ្ឋាន 21:9 កម្រិត 4K ប្រភេទ OLED ទំហំ ៦,៥ អ៊ីញ។ វា​ប្រើ​បន្ទះ​ឈីប​ Snapdragon 855, RAM ទំហំ ៦ GB, អង្គ​ផ្ទុក ៦៤/១២៨ GB និង​មាន​កាមេរ៉ា​ខាង​ក្រោយ​រហូត​ដល់ ៣ គ្រាប់៕

ចុចអាន៖ -Galaxy S9/S9+ មួយ​ទឹក​តម្លៃ​ល្មម​ទិញ​ប្រើ -​ឆ្កឹះ​មើល​គ្រឿង​ក្នុង​កាមេរ៉ា​ ស្មាតហ្វូន​ថត Selfie ល្អ​ដាច់​គេ​បន្តិច​​មើល៎!

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី