រៀនពង្រឹងទំលាប់អ្នកជារៀងរាល់ថ្ងៃ ដោយប្រើតារាងតាមដានទំលាប់!

  • 2019-06-27 07:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ក្រោយពេលអានចប់អត្ថបទបកស្រាយពីដំណើរការរបស់ទំលាប់ និងបួនជំហានក្នុងការផ្លាស់ប្តូរទំលាប់គ្រប់យ៉ាងហើយនោះ អ្នកក៏មានកំលាំងចិត្តព្រឺសតែម្តង។ មានអារម្មណ៍ថាខ្លួនយល់ដឹងច្រើនហើយ អាចនឹងបង្កើតទំលាប់តាំងសមាធិ ចង់តាមដានចំណាយរបស់អ្នកឲ្យបានរាល់ថ្ងៃ ចង់ទៅហាត់ប្រាណ ហើយសរសេរកំណត់ហេតុទៀតផង!

តែយើងក៏ដឹងហើយថា បើសិនជាមនុស្សយើងអាចបង្កើតទំលាប់មួយដោយស្រួលនោះ មិនមែននៅមានមនុស្សខ្ជិលឡើយ។ ជាពិសេស គឺប៉ុន្មានអាទិត្យដំបូងដែលយើងព្យាយាមបង្កើតទំលាប់មួយហ្នឹងតែម្តង… គឺវាពិបាកណាស់!

ឧទាហរណ៍ថា យើងចង់ចាប់ផ្តើមមានទំលាប់តាមដានចំណាយយើងឲ្យបានរាល់ថ្ងៃ ព្រោះចង់ដឹងថាខ្លួនហូរលុយចេញពីដៃដូចទឹកហ្នឹងគឺមកពីអី។ ថ្ងៃទីមួយ យើងមានកំលាំងចិត្តពេញបរិបូណ៍តែម្តង ហើយបានកត់ចំណូលចំណាយយ៉ាងប្រិតប្រៀង។ ថ្ងៃទីពីរ ក៏នៅមានកំលាំងនៅសល់ មិនភ្លេចកត់វានោះឡើយ។ ដល់ថ្ងៃទីបី ស្រាប់តែមិត្តភក្តិហៅចេញញ៉ាំអីក្រៅដល់យប់ ដោយមិនបានព្រាងទុកជាមុន ទំរាំមកដល់ផ្ទះក៏ភ្លេចកត់ចំណាយចំណូលស្អីអស់រលីង។ ថ្ងៃទីបួន ដោយសារពិបាកចិត្តមិនបានធ្វើថ្ងៃទីបីផង ដោយសារត្រូវធ្វើការបន្ថែមពេលយប់ផងក៏ភ្លេចរឿងហ្នឹងបាត់ទៀត… ថ្ងៃទីប្រាំ ប្រាំមួយ ប្រាំពីរក៏បន្តភ្លេច ដូច្នេះសកម្មភាពនេះមិនដែលបានក្លាយជាទំលាប់ឡើយ!

សួរថា ពេលយើងបរាជ័យក្នុងការបង្កើតទំលាប់ថ្មីអញ្ចឹង ជាកំហុសរបស់យើងមែនទេ? អត់ទេ! អត់ទាល់តែសោះតែម្តង! ធម្មតាទេដែលយើងភ្លេចធ្វើវាក្នុងរយៈពេលប៉ុន្មានអាទិត្យដំបូងនោះ ព្រោះវាមិនទាន់ក្លាយជាទំលាប់យើងនោះអី! មនុស្សឆ្លាតគេមិនពិបាកចិត្តរឿងធម្មជាតិចារមកអញ្ចឹងទេ តែគេព្យាយាមរកមើលវិធីសាស្ត្រដើម្បីជួយគេយកឈ្នះធម្មជាតិបាន ហើយនោះគឺតារាងទំលាប់យើងនេះឯង!

តើតារាងតាមដានទំលាប់គឺជាអ្វី?

វាជាតារាងធម្មតាមួយ ដែលមានថ្ងៃខែ ក៏ដូចជាមានទំលាប់ដែលអ្នកចង់ធ្វើឲ្យបានទៀងទាត់ក្នុងនោះផងដែរ។

រូបភាពបានមកពី៖ Natalia Bdf

តើបង្កើតតារាងតាមដានទំលាប់តាមណា?

ជំហានទី ១៖​ រើសទៅថាចង់សរសេរវានៅឯណា

ស្រួលទេ! ប្រសិនបើអ្នកជាមនុស្សចូលចិត្តបច្ចេកវិទ្យា ក៏អាចបង្កើតតារាងនេះក្នុងកម្មវិធី​ Note ក្នុងទូរស័ព្ទ ឬក៏អាចប្រើប្រាស់កម្មវិធីផ្សេងៗដូចជាអេវឺណូត (Evernote) ជាដើម។

តែប្រសិនបើអ្នកដូចស្មេរដែរ មិនសូវចូលចិត្តសរសេរក្នុងទូរស័ព្ទទេនោះ គឺគ្រាន់តែមានក្រដាសមួយ និងប៊ិចមួយក៏រួចជាស្រេច។ សំខាន់គឺអ្នកត្រូវរើសថា តើចង់សរសេរតារាងទុកនៅទីណា តើចង់សរសេរក្នុងសៀវភៅកំណត់ហេតុរបស់អ្នក? ឬក្នុងសៀវភៅប្រតិទិនផែនការប្រចាំថ្ងៃរបស់អ្នក? ប្រសិនបើអត់ទាំងពីរ ក៏អាចគ្រាន់តែបិតក្រដាសនោះនៅលើជញ្ជាំងរបស់អ្នកក៏បាន! និយាយទៅឲ្យតែអ្នកអាចរើសកន្លែងណាដែលអ្នកអាចបើកមើលឃើញរាល់ថ្ងៃ អាចគូសរាល់ថ្ងៃទៅបានហើយ!

ជំហានទី​ ២៖ ជ្រើសរើសទំលាប់ដែលអ្នកចង់បានសំរាប់ខែនេះ

សូមហាមទុកជាមុន ពេលធ្វើដំបូងកុំព្យាយាមដាក់ទំលាប់ចូលគ្នាច្រើនពេក ព្រោះខួរក្បាលយើង និងឆន្ទៈយើងក៏មានកំណត់ដែរណា! ខ្ញុំវិញ ក្នុងមួយខែខ្ញុំចូលចិត្តរៀនធ្វើតែពីរ ទៅបីទំលាប់ថ្មីប៉ុណ្ណោះ! ធ្វើយ៉ាងនេះ ខ្ញុំមិនសូវស្ត្រេសខ្លួនឯងខ្លាំងពេក ហើយក៏ធានាថានឹងអាចទទួលបានជោគជ័យខ្ពស់ជាងមានទំលាប់ដប់ម្ភៃតែគ្មានពេលធ្វើដែរ!

ឧទាហរណ៍ ខែនេះជាខែមិថុនា ឆ្នាំ២០១៩ ហើយដែលស្មេរកំពុងតាក់តែងអត្ថបទនេះឡើង។ ក្នុងខែនេះផ្ទាល់ ទំលាប់ពីរថ្មីៗដែលខ្ញុំចង់បាននោះគឺ៖ ចង់ក្រោកម៉ៅង ៥៖៣០ ហើយចង់រៀនភាសាជប៉ុនប្រហែលឲ្យបានម្តងក្នុងរយៈពេលពីពីរទៅបីថ្ងៃ។ ដូច្នេះហើយក្នុងតារាងរបស់ខ្ញុំ គឺមានទំលាប់ថ្មីពីរនេះ ក៏ដូចជាបូករួមជាមួយនឹងទំលាប់ចាស់ៗប៉ុន្មានទៀតផងដែរ។

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang