រយៈពេលយូរគ្រាន់បើ ដែល Spurs ស្ងាត់រឿងនាំចូលកីឡាករថ្មី
- 2019-06-27 12:31:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយៈពេលយូរគ្រាន់បើ ដែល Spurs ស្ងាត់រឿងនាំចូលកីឡាករថ្មី
ចន្លោះមិនឃើញ
ក្លឹប Tottenham Hotspur ហាក់បីដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ក្នុងទីផ្សារកីឡាករមួយរយៈចុងក្រោយនេះ។ រយៈពេល ២រដូវកាលចុងក្រោយ ក្លឹបមួយនេះមិនចំណាយទឹកប្រាក់សូម្បីតែមួយសេន ក្នុងការនាំចូលកីឡាករ។
លើកចុងក្រោយដែលក្លឹបមួយនេះទិញកីឡាករគឺ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ កាលនោះក្លឹបនេះទិញចូលខ្សែការពារកូឡុំប៊ី Davinson Sanchez មកពីក្លឹប Ajax ក្នុងតម្លៃ ៤៥លានដុល្លារ។
ក្នុងរដូវក្ដៅឆ្នាំ២០១៧ Spurs ក៏បានទិញកីឡាករមួយចំនួនផ្សេងទៀតដែរ ដោយមានដូចជា ខ្សែស្លាបប្រេស៊ីល Lucas Moura, ខ្សែការពារស្លាបកូឌីវ័រ Serge Aurier និងខ្សែប្រយុទ្ធអេស្ប៉ាញ Fernando Llorente ជាដើម។
ទោះជាមិនបានចំណាយសោះក្នុងពេញមួយរដូវកាល ២០១៨/១៩ Tottenham Hotspur នៅតែតស៊ូឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃ UEFA Champions League៕