​ទំនើប​ហួស! ប៉ាតង់​ Apple Watch ​ជំនាន់​ក្រោយ ​មាន​បង្កប់​កាមេរ៉ា​ទុក​ថត​រូប​បាន​ទៀត

  • 2019-06-28 06:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​រូបភាព​លេច​ធ្លាយ​មួយ​សន្លឹក​បង្ហាញ​យ៉ាង​ច្បាស់​ថា​នាឡិកា​ឆ្លាតវៃ Apple Watch ជំនាន់​ក្រោយ នឹង​មាន​បន្ថែម​ Sensor កាមេរ៉ា​បង្កប់​លើ​ផ្នែក​ខ្សែ ដោយពុំមែនច្នៃ​ដាក់​លើ​ផ្នែក​អេក្រង់​​នោះ​ទេ។

ភ្នាក់ងារ​ប៉ាតង់​និង​ការិយាល័យ​ស្លាកយីហោ​របស់​អាមេរិក​ហៅ​កាត់ USPTO ​បាន​ទម្លាយ​នូវ​ប៉ាតង់​មួយ​សន្លឹក​នេះ​ឡើង ជុំវិញ​ទីតាំង​បំពាក់​កាមេរ៉ា​ងាយ​ស្រួល​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ផ្តិត​យក​រូបភាព​ឬ​ថត​វីដេអូ ​ហើយ​ទិដ្ឋភាព​ដែល​ផ្តិត​ចេញ​នឹង​បង្ហាញ​ជា​ធម្មតា​លើ​ផ្ទៃ​អេក្រង់​នាឡិកា។

ប្រភេទ​ខ្សែ​របស់​វា​ផលិត​ដោយ​លោហៈធាតុ​ម្យ៉ាង ​ងាយ​ក្នុង​ការ​បត់បែន​សម្រាប់​ផ្តិត​យក​រូបភាព​គ្រប់​ជ្រុង​ទាំង​អស់​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់។

បញ្ជាក់​ថា​ប៉ាតង់​នេះ​បាន​ចុះ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៦ ដែល​ស្ថិត​ក្នុង​អំឡុង​ឆ្នាំ​នៃ​ការ​ប្រកាស​បង្ហាញ​ Apple Watch Series 2 ​ដោយ​មក​ទល់​ពេល​នេះ​គឺ​ចេញ​ដល់ Series 4 ​ហើយ តែ​ក៏​មិន​ទាន់​ល្ហិចល្ហៀង​ពី​ដំណឹង​នៃ​ការ​ប្រើប្រាស់​កាមេរ៉ា​នៅ​ឡើយ។ យើង​នឹង​រង់ចាំ​មើល​នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ ​ព្រោះ​ការ​អភិវឌ្ឍ​បែប​នេះ​ទំនង​ទាមទារ​ពេលវេលា​ច្រើន​គួរ​សម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម