AC Milan ត្រូវ​បាន​ជាប់​ទណ្ឌកម្ម​មិន​ឲ្យ​លេង​ក្នុង​ Europa League រដូវ​កាល​ ២០១៩/២០

  • 2019-06-28 11:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប AC Milan ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ UEFA Europa League រដូវ​កាល ២០១៩/២០ ដោយ​សារ​តែ​ល្មើស​ច្បាប់​ Fair Play ហិរញ្ញវត្ថុ នេះ​បើ​តាម​ការ​ប្រកាស​របស់​តុលាការ​អាជ្ញាកណ្ដាល​សម្រាប់​កីឡាករ (Court of Arbitration for Sport)។

តុលាការ​នេះ​បាន​បន្ត​ថា UEFA នឹង​បញ្ចប់​ដំណើរ​ការ​នីតិវិធី​របស់​ខ្លួន​ប្រឆាំង​នឹង​ក្លឹប​នេះ សម្រាប់​ការ​ចំណាយ​ច្រើន​ហួស​ប្រមាណ​។

បើ​តាម​ច្បាប់​របស់ UEFA ក្លឹប​ណា​ដែល​មាន​កំហាត​ចំណូល (រកស៊ី​ខាត) លើស​ពី​ការ​កំណត់ រយៈពេល ៣ឆ្នាំ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម បើ​សិន​ជា​ធ្ងន់ធ្ងរ​នឹង​ជាប់​បម្រាម​មិន​ឲ្យ​លេង​ក្នុង​កម្មវិធី​អឺរ៉ុប។

កៅអី Europa League កូតា​ប្រទេស​អ៊ីតាលី​នឹង​ត្រូវ​ធ្លាក់​ទៅ​លើ​ក្លឹប Torino ដែល​ជា​ក្លឹប​ជាប់​លេខ ៧ ក្នុង​ Serie A រដូវ​កាល ២០១៨/១៩។

តាម​ពិត​ទៅ កាល​ពី​រដូវ​កាល​មុន AC Milan ក៏​ជាប់​ចោទ​ក្នុង​ការ​ល្មើស​ច្បាប់​ Fair Play ហិរញ្ញវត្ថុ​ដែរ ប៉ុន្តែ​ប្ដឹង​ឧទ្ធរណ៍​បាន​ជោគជ័យ ប៉ុន្តែ​ឆ្នាំ​នេះ​ពួក​គេ​មិន​សម្រេច​បាន​ដូច​ឆ្នាំ​មុន​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម