ក្រុមជម្រើសជាតិដែលជោគជ័យជាងគេនៅអឺរ៉ុប

  • 2019-06-28 14:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​អឺរ៉ុប ឬ UEFA មាន​ព្រឹត្តិការណ៍​ជា​ច្រើន​ណាស់ មិន​ថា​កម្មវិធី​ប្រកួត​ថ្នាក់​ក្លឹប​អាជីព ឬ កម្មវិធី​ប្រកួត​ក្រុម​ជម្រើស​ជាតិ​ឡើយ។

ក្រុម​ជម្រើស​ជាតិ​ដែល​ឈ្នះ​ពាន​ក្នុង​ទ្វីប​អឺរ៉ុប​ច្រើន​ជាង​គេ​គឺ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ដោយ​ឈ្នះ​ពាន​ចំនួន ៣៥​ពាន ក្នុង​នោះ​មាន​ដូច​ជា Euro ៣ដង, Euro U-21 ៤ដង, Euro U-19 ៨ដង, Euro U-17 ៨ដង, Women's Euro U-19 ១ដង, Women's Euro U-17 ៣ដង, Futsal Euro ៧ដង និង UEFA Amateur Cup ១ដង។

អេស្ប៉ាញកាល​ពី​ឈ្នះ UEFA Euro 2012

ខាង​ក្រោម​នេះ​ ជា​កម្មវិធី​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​ក្នុង​ UEFA៖

  • UEFA Euro

  • UEFA Euro U-21

  • UEFA Euro U-19

  • UEFA Euro U-17

  • UEFA Women's Euro

  • UEFA Women's Euro U-21

  • UEFA Women's Euro U-19

  • UEFA Women's Euro U-17

  • UEFA Futsal Euro

  • UEFA Futsal Euro U-21 (មាន​ត្រឹម​តែ​ឆ្នាំ​២០០៨ ប៉ុណ្ណោះ)

  • UEFA Amateur Cup (លែង​មាន​ទៀត​ហើយ)

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី