​បុគ្គលិក​ពេទ្យ​មួយ​ក្រុម​ ​ថត​វីដេអូ​ផុស TikTok អាចនឹងគេដេញចេញ

  • 2019-06-29 03:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិលានុបដ្ឋាយិកា​មួយ​ក្រុម​មាន​គ្នា ៤ ​នាក់​មានតួនាទី​​នៅ​ក្នុង​ផ្នែក Special neonatal care unit (SNCU) ស្ថិតនៅក្នុងមន្ទីរពេទ្យ​ធំ​មួយ​កន្លែង​ឈ្មោះ​ថា​ Odisha ​ប្រទេស​ឥណ្ឌា បាន​ថត​វីដេអូ​ផុស​លើ​ TikTok កំពុង​ត្រូវ​បាន​ពិន័យ​ឲ្យ​សម្រាក​ពី​ការងារ​មួយ​រយៈ​ធំ។

​យោង​តាម​ប្រភព​ព័ត៌មាន​ពី NDTV ​ឥណ្ឌា​បាន​បញ្ជាក់​ថា ​គណៈ​គ្រប់គ្រង​​ក្នុង​មន្ទីរពេទ្យ​នោះ ​បាន​សម្រេច​ឲ្យ​គិលានុបដ្ឋាយិកា​ទាំង​ ៤ ​នាក់​សម្រាក​ពី​ការងារ​ ​ក្រោយ​ពេល​រក​ឃើញ​ថា ​ពួក​គេ​គ្មាន​ទំនួល​ខុស​ត្រូវ​ពេល​កំពុង​តែ​ជួយ​ស្ត្រី​ម្នាក់​ឲ្យ​សម្រាល​កូន​ខ្ចី​ ផ្ទុយ​ទៅ​វិញ​​បែរ​ជា​ថត​វីដេអូ​លេង​សើច​សប្បាយ​ក្នុង​ម៉ោង​ការងារ​។

​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ​ពួក​គេ​ទាំង ៤ ​នាក់​មិន​ទាន់​បណ្ដេញ​ចេញ​ពី​ការងារ​នៅ​ឡើយ​​ទេ ​គ្រាន់​តែ​ឲ្យ​សម្រាក​សិន ​និង​រង់ចាំ​ដំណោះស្រាយ​ពី​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​ដែល​កំពុង​តែ​ប្រឈមរឿងរ៉ាវ។

នេះ​មិន​មែន​ជា​រឿង​តូច​តាច​ទេ ​សកម្មភាព​នោះ​ត្រូវ​​​សាធារណជន​​មិន​ពេញ​ចិត្ត​ ​ព្រម​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម ​​រហូត​ល្បី​ដល់​លោក​ Nabakishore Das ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌា​ទៀត​ផង។

​​លោក​ ក៏​បាន​ចាត់​វិធាន​ការ​ស្នើឲ្យ​បិទ​កម្មវិធី TikTok ​នេះ ក្រោយ​រក​ឃើញ​ថា​ មាន​ករណី​ច្រើន​មក​ហើយ​ ដែល​អ្នក​លេង​ TikTok នៅ​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ខុស​ឆ្គង​ដូច្នេះ៕ ​

ទស្សនាវីដេអូសកម្មភាពខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ NDTV   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម