​ផុស​រូប​អាសអាភាស​ពេក​ ​កម្មវិធី​មួយ ​​នឹង​ត្រូវ​ពិន័យ​រាប់​ពាន់​ដុល្លារ

  • 2019-06-29 04:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ Gay dating ​ដែល​មាន​ឈ្មោះ​ថា​ Jack’d ​កំពុង​ត្រូវ​បាន​គេ​រិះគន់​ខ្លាំង​ៗ ​ព្រម​ទាំង​ព្រមាន​ឲ្យ​សង​ជំងឺ​ចិត្ត​រាប់​ពាន់​ដុល្លារ ​បើ​នៅ​តែ​បន្ត​ផុស​រូប​អាសអាភាស​បុគ្គល​ណា​ម្នាក់​​ឲ្យ​បែក​ធ្លាយ​ជា​សាធារណ​។

​លើស​ពី​នេះ​ក្រុមហ៊ុន​ដែល​បង្កើត​កម្មវិធី​នេះ​នឹង​ត្រូវ​ពិន័យ​ជាង ២៤០ ០០០ ដុល្លារ​ និង​ដាក់​កំហិត​ឲ្យ​​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​កម្មវិធី​ឡើង​វិញ ​ជៀស​វាង​មាន​បញ្ហា​ម្ដង​ទៀត​។

​រឿង​រ៉ាវ​ដំបូង​ឡើយ​គឺ​បែប​នេះ ​អ្នក​ប្រើប្រាស់សេវាកម្ម ( Jack’d) ​បាន​ទុក​ចិត្ត​យក​រូប​ថត​នានា​ទៅ​ទុក​​ក្នុង​សេវាកម្ម​វិបសាយ​ Amazon S3 Cloud ( ជា​ Web Service Storage ​ដែល​អនុញ្ញាតិឲ្យ​អ្នក​អាប់ឡូត​រូបភាព​ ឬ​ទុក​​ឯកសារ​ជា​ដើម​។ ​យ៉ាង​ណា​មិញ​ស្រាប់​តែ​ពេល​ថ្មីៗ​ រូប​ថត​ស្រាត​អាសអាភាស​ជាច្រើន​បាន​បែក​ធ្លាយ​ ​រហូត​ត្រូវ​ម្ចាស់​ខ្លួន​ឃើញ ​និង​បាន​ដាក់​ពាក្យ​ប្ដឹង​ថែមទៀតផង។

​កម្មវិធី​នេះ​បាន​ល្បី​សុះ​សាយ​ខ្លាំង​ចេញ​ពី​ទីក្រុង​ញ៉ូវយ៉ក​ ​ ដែល​វា​​មាន​មុខងារ​អាច​​ណាត់​ជួប​គ្នា ​រវាង​​ប្រុស​នឹង​ប្រុស​ ​ទោះ​ជា​មិន​ដែល​ស្គាល់​គ្នា​សោះ​ដោយ​ប្រើ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ កម្មវិធី​ ( Jack’d) ​មាន​អ្នក​ប្រើប្រាស់​ជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ជាង ៧០០០ (Users) ​ចំណែក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជា​ប្រចាំ​តាម​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​ជាង ៦ ​លាន(Users) ក្នុងឆ្នាំ ២០១៨៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា