ថង់ប្លាស្ទិក​ស៊ី​ពេល​មនុស្ស​រាប់ជំនាន់​ដើម្បី​រលាយ​បាត់​ពី​ផែន​ដី

  • 2019-06-29 04:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​UNDP ប្រ​ចាំ​កម្ពុជា​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ថា​ថង់​ប្លាស្ទិក​​ភាគ​ច្រើន​ផលិត​ឡើងពី​ធនធានធម្មជាតិ​ដែល​កម្រ ហើយ​ថង់ទាំងនេះ​ចំណាយ​ពេល​ដល់ទៅ​មួយ​សហវត្សរ៍ទើប​ពុក​ផុយ។

នៅ​ព្រឹក​នេះ​UNDP ប្រ​ចាំ​កម្ពុជា​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​ថង់ប្លាស្ទិក​ផលិត​ចេញពីពីធនធានធម្មជាតិកម្រ មានដូចជាប្រេង ធ្យូងថ្ម និងសែល្យូលូស (Cellulose) ដែលធនធានទំាងនេះសុទ្ធតែពិបាកនឹងកកើតឡើងវិញ។ ​ ​ប្រ​ភពដដែល​សរសេរ​បន្តថា៖ «ការសិក្សាជាច្រើនបង្ហាញថា ថង់ប្លាស្ទិក និងប្រអប់ស្នោដាក់អាហារ ត្រូវការពេលរហូតដល់មួយពាន់ឆ្នាំដើម្បីពុកផុយ ហើយប្លាស្ទិកទំាងនោះមានសាធាតុពុលជាច្រើន ដែលបំពុលទឹក ដី និងខ្យល់»៕​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម