Griezmann យល់ព្រម​កិច្ចសន្យា​​៥​ឆ្នាំ​ជាមួយ Barcelona ក្រោយ​​ក្លឹប​ទម្លាក់​តម្លៃ​ខ្លួន​ជិត​ពាក់​កណ្តាល

  • 2019-06-29 11:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​បើក​ការពិភាក្សា​ជាមួយ Atletico Madrid លើ​កិច្ច​ព្រមព្រៀង​ Antoine Griezmann បន្ទាប់​ពី​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​យល់ព្រម​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប​ម្ចាស់​ជើងឯក​អេស្ប៉ាញ។

Mirror ទើប​បាន​ចុះផ្សាយ​ថា ក្លឹប​កាតាឡាន់​កាន់​តែ​​ខិត​ជិត​ដល់​​ការ​នាំ​យក​កីឡាករ​បារាំង​​ជា​ផ្លូវការ​ហើយ​ក្រោយ Atletico Madrid ទម្លាក់​តម្លៃ​ផ្តាច់​កុងត្រា Griezmann ពី​ ១៧៨ លាន​ផោន (២២៥ លាន​ដុល្លារ) ធ្លាក់​សល់​ត្រឹម ១០៧ លាន​ផោន (១៣៥ លាន​ដុល្លារ) នៅ​ថ្ងៃ​ទី ១ ខែ​កក្កដា។

ប្រភព​ខាង​លើ​រាយការណ៍​ថា កីឡាករ​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​យល់ស្រប​លើ​កិច្ចសន្យា​៥​ឆ្នាំ​នៅ Camp Nou ដោយ​កីឡាករ​ជួយ​បារាំង​លើក​ពាន World Cup នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​ប្រចាំ​ឆ្នាំ ១៥ លាន​ផោន (១៩ លាន​ដុល្លារ) ឬ ១,៦ លាន​ដុល្លារ​ក្នុង​១​ខែ។

Griezmann បាន​ចូលរួម​ជាមួយ Atletico ពី​ក្លឹប Real Sociedad ក្នុង​ឆ្នាំ ២០១៤ ហើយ​ស៊ុត​បញ្ចូលទី​បាន ១៣៣ គ្រាប់​ក្នុង​ចំណោម ២៥៧ ប្រកួត៕

អាន៖ Spurs អាច​ឲ្យ​ Christian Eriksen ផ្ទេរ​ទៅ Real ប៉ុន្តែ​ទាមទារ​កីឡាករ​ម្នាក់​មក​វិញ

អាន៖ Bale បាន​សុំ​​​ជួប​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ Real Madrid ថា​គេ​ចង់​នៅ​បន្ត​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត