បួនធីបខ្លីៗសម្រាប់អ្នកចាប់ផ្តើមធ្វើការឯករាជ្យដំបូងៗ

  • 2019-07-01 07:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

និយាយថា ឥលូវអ្នកបានសម្រេចចិត្តលក់ខ្លួនក្នុងផ្សារហើយ សម្រេចចិត្តដាក់ជំនាញលក់ក្នុងទីផ្សារការងារ ដោយផ្តើមធ្វើការឯករាជ្យ (ដែលគេហៅថា freelance freelance ហ្នឹងឯង)។ ហេតុអីបានជាយើងធ្វើមិនបាន បើងាកឆ្វេងងាកស្តាំ ឃើញគេធ្វើការងារឯករាជ្យពេញហ្នឹង!

អ្នកគិតត្រូវហើយ ដោយសារនៅសម័យនេះសម្បូរហាង និងជំនួញតូចៗដែលត្រូវការអ្នកធ្វើការឯករាជ្យ ដែលធ្វើការតាមគម្រោង ហើយមិនត្រូវការប្រាក់ខែនោះឯង។ សម្រាប់សិស្សដែលនៅរៀន ឬអ្នកធ្វើការពេញម៉ោង ជំនាញនេះត្រូវម៉ាច់តែម្តង ដោយសារយើងមិនបាច់មានម៉ោងការងារត្រឹមត្រូវ មិនបាច់ពាក់ខោអាវស្អាតបាតទៅការិយាល័យទេ។ ណាមួយអ្នកខ្លះស្រឡាញ់ការងាររបៀបនេះ ដោយសារគេមានសិទ្ធិក្នុងការសម្រេចចិត្តថាខ្លួនចង់ធ្វើការមួយថ្ងៃប៉ុន្មានម៉ោង ចង់ទទួលគម្រោងណា ចង់រុញច្រានគម្រោងណាស្រេចចិត្ត អ្នកខ្លះចង់ទៅដើរលេងបាត់ខ្លួនមួយខែក៏មិនអី ឲ្យតែប្រាប់គេប្រាប់ឯងរួចស្រេចជាមុន។ តែអ្នកត្រូវចាំថា បើទោះជាយើងអាចជ្រើសរើសគម្រោង និងម៉ោងធ្វើការខ្លួនឯងក្តី ក៏មិនមែនបានន័យថាយើងអាចមិនប្រកាន់ភ្ជាប់នូវទំនួលខុសត្រូវក្នុងការងារនោះទេ… ការងារឯករាជ្យក៏នៅតែជាការងារ ហើយវាត្រូវការឲ្យយើងមានវិជ្ជាជីវៈដដែលទេ!

នេះសម្រាប់អ្នកដែលទើបចាប់ការងារឯករាជ្យ ឬបានធ្វើយូរហើយ (អានលេងៗទៅក៏មិនខាតអីដែរ!) យើងមានធីបចំនួនបួនសម្រាប់ធ្វើខ្លួនអ្នកឲ្យមានវិជ្ជាជីវៈជាងមុន ដើម្បីអ្នកអាចធ្វើការពោរពេញដោយទំនួលខុសត្រូវ ដែលធ្វើឲ្យអតិថិជនពេញចិត្ត ហើយបន្តធ្វើការជាមួយអ្នកទៅថ្ងៃមុខទៀត!

ជំហានទី ១៖ ធ្វើការដូចអ្នកដែលមានវិជ្ជាជីវៈ នោះបានន័យថាត្រូវតែធ្វើ ទោះគ្មានអារម្មណ៍ធ្វើក្តី

ស្តាប់ទៅនិយាយដូចអត់និយាយ! បើចង់មានវិជ្ជាជីវៈ ត្រូវធ្វើជាអ្នកមានវិជ្ជាជីវៈ? ភាគច្រើនយើងគិតថា អ្នកដែលមានវិជ្ជាជីវៈហ្នឹងគឺអ្នកដែលមានជំនាញខ្ពស់ ឬអ្នកដែលពាក់ខោអាវស្អាតបាតត្រឹមត្រូវពេលជួបប្រជុំ។ តែខ្ញុំថានោះគ្រាន់តែជាសម្បកក្រៅប៉ុណ្ណោះ… ខ្ញុំជឿថា ការមានវិជ្ជាជីវៈនេះ គឺគេគិតលើភាពប្តេជ្ញាចិត្ត និងឆន្ទៈការងាររបស់យើងពេលយើងធ្វើការប៉ុណ្ណោះ។

បើយើងងាកមកមើលពីប្រវត្តិនៃពាក្យនេះក៏មានន័យស្រដៀងអ្វីដែលខ្ញុំគិតដែរ។ ពាក្យវិជ្ជាជីវៈនេះ គេសរសេរថា professional ជាអង់គ្លេស។ វាបានមកពីពាក្យឡាតាំង professionem ដែលមានន័យថា «ប្រកាសជាសាធារណៈ»។ ដល់ក្រោយមក វាក្លាយទៅជាពាក្យបារាំង profession ដែលកាលនោះមានន័យថា ការប្តេជ្ញាចិត្តស្បត់ថានឹងធ្វើអ្វីមួយ។

ឃើញទេ? សូម្បីតែដើមកំណើតពាក្យក៏និយាយពីការប្តេជ្ញាចិត្ត និងសម្បថដែរ។ ដូច្នេះហើយមិនខ្វល់ថាអ្នកមានសាក់ពេញខ្លួន ឬពាក្យបាវជាអាវនោះទេ ឲ្យតែអ្នកប្តេជ្ញាចិត្តធ្វើការ ហើយបញ្ចប់ការងារទាន់ពេល និងមានគុណភាពល្អនោះ បានន័យថាអ្នកមានវិជ្ជាជីវៈហើយ!

រូបបានមកពី៖ the wild juniper

តែពិបាកមួយរឿងធ្វើការឯករាជ្យ នោះគឺជម្ងឺខ្ជិលនោះឯង។ ពេលយើងគ្មាននរណានៅត្រួតត្រាពីលើ ពេលយើងគ្មានថ្ងៃ និងម៉ោងធ្វើការត្រឹមត្រូវនោះ ចេះតែមានទំនោរខ្ជិលធ្វើការ បង្ហួសការងារដោយសាររវល់នេះរវល់នោះ។ តែបើអ្នកធ្វើការតាមអារម្មណ៍ ហើយធ្វើការយឺត មិនមានគុណភាពនោះ បានន័យថាអ្នកគ្មានវិជ្ជាជីវៈ មិនគោរពតាមពាក្យសន្យាដែលបានព្រមព្រៀងជាមួយអតិថិជនជាមុននោះទេ។ ដូច្នេះហើយ ធីបទីមួយ ហើយដែលជាធីបសំខាន់បំផុតនោះគឺ បើចង់មានវិជ្ជាជីវៈខ្ពស់ អ្នកត្រូវបង្ខំចិត្តធ្វើការជារៀងរាល់ថ្ងៃ ទោះគ្មានអារម្មណ៍ធ្វើការក្តី។

«ស្អី? ឯងខំរត់ពីការងារពេញម៉ោងដោយមិនចង់បង្ខំចិត្តធ្វើការ ហើយឥលូវត្រូវបង្ខំចិត្តដដែលមែន? ឯណាសេរីភាពខ្ញុំ???»

នេះក៏ជាគំនិតរបស់ខ្ញុំកាលដែលខ្ញុំចាប់ផ្តើមដំបូងផងដែរ តែបើយើងងាកមកមើលគេផ្សេងក្នុងសៀវភៅ តើសិល្បករធ្វើការរបៀបណា (Daily Rituals: How Artists Work) ជាពិសេសគឺសិល្បករដែលមិនចាំបាច់ធ្វើការពេញម៉ោង ដែលអាចនិពន្ធ ឬតែងស្នាដៃពេលណាក៏បាននោះ យើងនឹងឃើញថាទោះគ្មានគេបង្ខំគាត់ ក៏គាត់បង្ខំឲ្យខ្លួនឯងធ្វើការជារៀងរាល់ថ្ងៃមិនដែល​ខានផងដែរ។ អ្នកខ្លះធ្វើការពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ ល្ងាចដូចគេអ្នកធ្វើការក្នុងការិយាល័យ ឯអ្នកខ្លះធ្វើពីម៉ៅង ២ យប់ ដល់ម៉ោង ៩ ព្រឹកខុសគេខុសឯង។ ឧទាហរណ៍ លោកអឺណឹស ហេមីងវ៉េ (Ernest Hemmingway) ដែឡជាអ្នកនិពន្ធដ៏ល្បីម្នាក់តែងក្រោកឡើងមកនិពន្ធរាល់ព្រឹកព្រហាមមិនដែលខានមួយព្រឹកទេ ទោះពេលយប់មុនគាត់ទៅក្រៅជប់លៀង ផឹកស្រវឹងអួលប្រនួលយ៉ាងណាក៏ដោយក៏មិនដែលខានដែរ។

ការដែលប្រកាន់ខ្លួនធ្វើការជារៀងរាល់ថ្ងៃមិនដែលខាន ទោះគ្មានគេបញ្ជាឲ្យធ្វើនេះ ដូចជាអ្វីដែលលោកស្ទេហ្វិន ឃីង (Stephen King) ដែលជាអ្នកនិពន្ធល្បីមួយរូបទៀតបាននិយាយអញ្ចឹងថា៖

«ពួកអ្នកក្មេងខ្ចីអង្គុយចាំដល់មានអារម្មណ៍ទើបចាប់ផ្តើមធ្វើការ។ ផ្ទុយទៅវិញ ពួកយើងវិញ រាល់ថ្ងៃក្រោកពីដំណេក ហើយចូលធ្វើការជានិច្ច។»

ណាមួយទៀត គួរដឹងថាអតិថិជនយើងមិនខ្វល់ថាយើងឈឺក្បាល ថាយើងអត់អារម្មណ៍ ឬថាយើងរវល់លេងហ្គេមនោះទេ។ សំខាន់គឺគាត់រំពឹងថាគាត់ផ្តល់លុយ ហើយយើងផ្តល់សេវាកម្មឬផលិតផលទាន់ពេល ហើយមានគុណភាពល្អតែប៉ុណ្ណឹងឯង។

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang

អត្ថបទពេញនិយម