Zlatan៖ ខ្ញុំ​ឈ្នះ​ពាន​ច្រើន​ជាង​ក្រុម​ទាំង​អស់​នៅ​លីគ​អាមេរិក​

  • 2019-07-01 12:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ជនជាតិ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic បាន​និយាយ​មុន​ការ​ប្រកួត​រវាង​ក្លឹប​ San Jose Earthquake និង​ក្លឹប​ LA Galaxy ថា លោក​មក​លីគ​កំពូល​សហរដ្ឋអាមេរិក​ MLS ដើម្បី​មក​ឈ្នះ​ពាន​ ហើយ​គិត​ថា ក្លឹប​ទាំង​អស់​នៅ​លីគ​នេះ​ឈ្នះ​ពាន​តិច​ជាង​រូប​គេ​ផង​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​មក​ទីនេះ (មក​លេង​នៅ​លីគ​អាមេរិក) ព្រោះ​តែ​ខ្ញុំ​បាន​ឈ្នះ​ច្រើន​ហើយ។ ខ្ញុំ​មិនមែន​មក​ដើម្បី​សម្រាក​ទេ។ ខ្ញុំ​មក​ទីនេះ​ មិនមែន​មក​ទទេ​ឡើយ ខ្ញុំ​ឈ្នះ​ពាន​ចំនួន ៣៣​ហើយ ខ្ញុំ​គិត​ថា ច្រើន​ជាង​ក្លឹប​នៅ​ MLS ទាំង​មូល​ទៀត​ផង​ " ។

Zlatan មាន​អាជីព​ដ៏​ជោគជ័យ​មួយ​ក្នុង​អឺរ៉ុប ដោយ​លេង​ឲ្យ​ក្លឹប​ចំនួន ៨ ហើយ​ឈ្នះ​ពាន​តូច​ធំ​ជា​ច្រើន​មិន​ថា ពាន​លីគ​កំពូល​ ឬ ពាន​អឺរ៉ុប​ឡើយ លើកលែង​តែ​ពាន UEFA Champions League ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្លឹប​ San Jose បាន​ឈ្នះ​ក្លឹប​ LA Galaxy ដែល​ជា​ក្លឹប​របស់​ Zlatan ក្នុង​លទ្ធផល​ ៣-០ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី