ក្រ​សួង​ធនធានទឹកជូនដំណឹងស្ថានភាពអាកាសធាតុពីថ្ងៃនេះដល់ថ្ងៃទី៨

  • 2019-07-02 01:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធាន​ទឹក​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០១៩ ​នៅ​តាម​​បណ្ដាខេត្ត​មួយចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​តិច​ទៅ​បង្គួរ​ និង​ខ្លះ​បង្គួរទៅ​ច្រើន​ហើយ​នៅ​សមុទ្រ​មាន​រលក​ខ្លាំង​ផង​ដែរ។

ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​ចុះផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួងឲ្យ​ដឹងថា​ក្នុង​រយៈពេល​នេះ​ទឹក​ទន្លេ​មេគង្គ​ងើប​​ឡើង​បន្តិច។​ ចំណែក​ស្ថានភាពទឹក​ភ្លៀង​វិញ​ក្រ​សួង​ថា​ខេត្ត​នៅ​មាត់​សមុទ្រ​មាន​កោះ​កុង ព្រះ​សីហនុ មាន​ភ្លៀង​ធ្លាក់​រាប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន និង​មាន​រលក​កម្រិត​ខ្លាំង។

ដោយឡែក​នៅ​ខេត្ត​​ប៉ែក​ឦសាន​វិញ និងជាប់​ព្រំដែន​វៀត​ណាម​វិញ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរទៅ​ច្រើន​ដូចគ្នា។ ចំណែក​ខេត្ត​នៅ​ទំនាប​កណ្ដាល និង​ពាយ័ព្យ​នឹ​ងមាន​ភ្លៀង​ធ្លាក់ពី​តិច​ទៅ​បង្គួរ។

ក្រ​សួង​បញ្ជាក់ដែរថា​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅតែ​មាន៕

អត្ថបទ៖ ទូច សុខា