រឿង Avengers: Endgame ផ្ដួល​ Avatar មិន​បាន​សម្រេច

  • 2019-07-02 06:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ភាពយន្ត​ Avengers: Endgame បាន​ចាក់​ផ្សាយ​​ម្ដង​ទៀត មាន​បន្ថែម​ឈុត​ឆាក​ខ្លះៗ​នៅ​ចុង​បញ្ចប់​នៃ​រឿង ​​ដែល​អាច​រក​ចំណូល​បន្ថែម​បាន​ ៥,៥ លាន​ដុល្លារ ក្នុង​ចុង​សប្ដាហ៍​ទី​ដប់​របស់​ខ្លួន។ ​

Endgame ដែល​ចាក់​ផ្សាយ​លើក​ដំបូង​តាំង​ពី​​ថ្ងៃ​ទី ២៦ ខែ​មេសា អាច​រក​ចំណូល​បាន​សរុប​​ ២,៧៦ ពាន់​លាន​ដុល្លារ ​តិច​ជាង​ខ្សែ​ភាពយន្ត​ Avatar ប្រមាណ ២៦ លាន​ដុល្លារ។ ខ្សែ​ភាពយន្ត​​បែប​វិទ្យាសាស្ត្រ​របស់​លោក​ James Cameron នៅ​តែ​​អាច​ឈរ​ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​រយៈពេល​ជិត ១០ ឆ្នាំ ដោយ​រក​ចំណូល​បាន​សរុប ២,៧៨ ពាន់​លាន​ដុល្លារ។

គួរ​ដឹង​ថា​ Endgame ដែល​ចាក់​ផ្សាយ​ម្ដង​ទៀត​មាន​បន្ថែម​ឈុត​ឆាក​ដែល​បាន​លុប​ចេញ​នៅ​ចុង​បញ្ចប់​នៃ​ភាពយន្ត​ ហើយ​ក៏​មាន​បង្ហាញ​ឈុត​ខ្លី​នៃ​ខ្សែ​ភាពយន្ត​ “Spider-Man: Far From Home” ផង​ដែរ ដែល​វា​ភ្ជាប់​សាច់​រឿង​​ជា​មួយ Avengers: Endgame ផ្ទាល់៕​​

ចុចអាន៖

ប្រភព៖ Variety   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម