ខឹង​ខ្លាំង Taylor លេង​​ប្លុក​ Justin និង Demi ចោល​ភ្លាមៗ​ហ្មង

  • 2019-07-02 06:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តភ័ក្ដិ​របស់ Scooter Braun មិន​មែន​អាច​ជា​មិត្ត​របស់​ Taylor Swift នោះ​​ឡើយ នេះ​បើ​តាម​គណនី​​ Spotify របស់​ Taylor បាន​បង្ហាញ។

Taylor និង Scooter

នៅ​ត្រឹម​ថ្ងៃ​ទី ១ កក្កដា​ម្សិលមិញ​នេះ​ Taylor បាន​ធ្វើ​ប្លុក​តារា​ចម្រៀង​ប៉ុប​មួយ​ចំនួន​​លើ​សេវាកម្ម​ស្ដាប់​ចម្រៀង​ Spotify ក្នុង​នោះ​រួម​មាន Demi Lovato, Justin Bieber, Sia និង​តារា​ចម្រៀង​ស្រុក​ស្រែ Kacey Musgraves ជា​ដើម។ ដំណឹង​នៃ​ការ​​ប្លុក​នេះ បាន​មក​ពី​គណនី Twitter ឈ្មោះ​ថា​ Taylor Swift Spotify ដែល​មាន​បង្ហាញ​ព័ត៌មាន​ថ្មី​ទាក់ទង​នឹង​សកម្មភាព​របស់ Taylor នៅ​លើ​​ Spotify។

មូលហេតុ​អ្វី​បាន​ជា​​ប្លុក​តារា ៤ នាក់​ខាង​លើ​នេះ? ក៏​ដោយ​សារ​​ម្ចាស់​បទ "ME!” មាន​ភាព​ល្អក់​កករ​ជា​មួយ​តារា ៤ រូប​នេះ ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ Scooter Braun ទោះ​បី​ជា​ Taylor បាន​សរសេរ​​សារ​លើ​បណ្ដាញ Tumblr ​ទម្លាយ​អំពី​ទង្វើ​អប្រិយ​របស់​ Scooter ក៏​ដោយ​ក្ដី។ ​​​

Justin Bieber បាន​សរសេរ​បែប​នេះ​ថា ៖ "Scooter បាន​គាំទ្រ​អ្នក (Taylor) តាំង​ពី​​ថ្ងៃ​ដំបូង! ដោយ​សារ​ពេល​វេលា​កន្លង​ហួស​ទៅ ហើយ​យើង​មិន​បាន​ជួប​គ្នា និយាយ​គ្នា​អំពី​គំនិត​រៀង​ខ្លួន ការ​ឈឺ​ចាប់ ឬ ការ​ខូច​ចិត្ត។ ដូច​នេះ​ការ​ដែល​ប្រកាស​លើ​បណ្ដាញ​សង្គម​ និង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្អប់​ Scooter គឺ​មិន​ស្មើភាព​ឡើយ”។

ចំណែក Demi ក៏​បាន​បញ្ចេញ​មតិ​បែប​នេះ​ថា ៖ "ខ្ញុំ​បាន​ជួប​មនុស្ស​អាក្រក់​ជា​ច្រើន​ក្នុង​វិស័យ​នេះ ហើយ​ Scooter មិន​មែន​ម្នាក់​ក្នុង​ចំណោម​នោះ​ទេ។ គាត់​ជា​មនុស្ស​ល្អ។ និយាយ​ដោយ​ស្មោះ​ត្រង់ ខ្ញុំ​រីករាយ​បំផុត​ពេល​គាត់​ដើរ​ចូល​ជីវិត​របស់​ខ្ញុំ។ សូម​មេត្តា​ឈប់​ទាញ​ទម្លាក់​មនុស្ស ឬ ម៉ាក​ងាយ​គេ​ទៅ។ ក្នុង​ពិភពលោក​នេះ​មាន​ការ​ស្អប់​គ្រប់គ្រាន់​ហើយ”។

Sia ឯណោះ​វិញ​បាន​លើក​ឡើង​ថា ៖ "អ្នក​ជា​មនុស្ស​ចិត្ត​ល្អ Scooter ខ្ញុំ​សង្ឃឹម​ថា​រឿង​នេះ​ចប់​ឆាប់ៗ​​ទៅ​ចុះ។ ខ្ញុំ​ស្រឡាញ់​អ្នក បន្ត​ធ្វើ​វា​ទៀត​ចុះ”។ Kacey វិញ​​គឺ​នាង​បាន​ចុច​ Like លើ​ការ​បង្ហោះ​របស់​ភរិយា​ Scooter ដែល​ការពារ​​ស្វាមី​របស់​ខ្លួន។

ជម្លោះ​​កំពុង​កើត​មាន​នេះ ចាប់​ផ្ដើម​​ពី​ពេល​ដែល​ Scooter ទិញ​យក​ផលិតកម្ម Big Machine ​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មិថុនា ដែល​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​ម្ចាស់​នៃ​អាល់ប៊ុម​ចម្រៀង​ ៦ ដំបូង​របស់ Taylor Swift៕​​

ចុចអាន៖

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម