រឿង Fast 9 ចាប់​ផ្ដើម​ថត​នៅ​ថៃ​ហើយ

  • 2019-07-02 08:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​​ Fast and Furios 9 បាន​ចាប់​ផ្ដើម​ការ​ថត​ថ្ងៃ​ទី​មួយ​ជា​ផ្លូវ​ការ កាល​ពី​ម្សិលមិញ​នេះ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ចាប់​ផ្ដើម​ពី​​តំបន់​ Khao Thong ខេត្ត​ Krabi។

ទីតាំងថត

ទីតាំង​ថត​ត្រូវ​បាន​​​បិទ​បាំង​ជិត​ពី​ភ្នែក​មហាជន ដោយ​មាន​សន្តិសុខ​នៅ​ចាំ​យាម ​ចាប់​អ្នក​ដែល​​លួច​ចូល​មើល​ដំណើរ​ការ​នៃ​ការ​ថត​​ខ្សែ​ភាពយន្ត​បែប​វាយ​ប្រហារ​នេះ។ ឈុត​ឆាក​នៅ​ប្រទេស​ថៃ នឹង​ត្រូវ​ថត​នៅ​​ទីតាំង​ចំនួន ៨ ដោយ​មាន​ ៥ ទីតាំង​ នៅ​ខេត្ត Krabi, មួយ​ទីតាំង​នៅ​ខេត្ត​​ Phang Nga និង​​ ២ ទីតាំង​នៅ​ទីក្រុង​ Surat Thani។

រថយន្តប្រើសម្រាប់ថតនៅថៃ

​​ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ លោក Apichai បាន​ច្រាល​ចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ថា​ មាន​តួ​អង្គ​​​មួយ​ចំនួន​បាន​​​​មក​ដល់​ប្រទេស​ថៃ​​ដើម្បី​ថត​ភាពយន្ត​នេះ។ លោក​និយាយ​ថា ៖ "មិន​ពិត​នោះ​ទេ។ យើង​បាន​ដំណឹង​មក​ថា​​មាន​តែ​តួ​អង្គ​ជំនួស​ប៉ុណ្ណោះ​នឹង​ថត​នៅ​ទី​នេះ។ ​តួ​អង្គ​សំខាន់ៗ​នឹង​មិន​​បង្ហាញ​មុខ​ឡើយ​”។

ការថតនៅអង់គ្លេស

ការ​ថត​ខ្សែ​ភាពយន្ត​ Fast and Furios 9 នៅ​ប្រទេស​ថៃ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ​កក្កដា​នេះ ដោយ​​ថៃ​អាច​ទទួល​បាន​ចំណូល​ ៣៤០ លាន​បាត (ដែល​ស្មើ​ប្រមាណ ១១ លាន​ដុល្លារ)។ កាល​ពី​ថ្ងៃ​ ២៥ មិថុនា​កន្លង​ទៅ ជា​ថ្ងៃ​ទី ១ នៃ​ការ​​ចាប់​ផ្ដើម​ថត​ភាពយន្ត​ Fast and Furios 9 ដែល​មាន​តួ​អង្គ​សំខាន់ៗ​បាន​ចូល​រួម​ដូច​ជា Vin Diesel និង​ Michelle Rodriguez ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អង់គ្លេស៕​​​

ចុចអាន ៖ ឡានសម្រាប់ថតរឿង Fast & Furious 9 ដឹកដល់ថៃហើយ

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម