ចង់ទៅកម្សាន្ត​នៅ​វៀតណាម មកដឹង​គន្លឹះសំខាន់ទាំង៥នេះសិន

  • 2019-07-03 04:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់សំបុត្រហោះហើរក្នុងប្រមូសិនចំនួន ១លាន ៦សែន សន្លឹក ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក សម្រាប់រាល់ផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់ តាមរយៈគេហទំព័រ www.vietjetair.com នៅចន្លោះម៉ោង ១២ថ្ងៃត្រង់ និង២រសៀល ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែកក្កា (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍)។

ទទួលយកសំបុត្រហោះហើររបស់លោកអ្នកនៅថ្ងៃនេះ ហោះហើរដោយផ្ទាល់រវាងទីក្រុងសៀមរាប និងទីក្រុងហាណូយ ដើម្បីទទួលយកឱកាសមាសជាច្រើន។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់ភាពរំភើបរីករាយបន្ថែមអំឡុងពេល នៃការហោះហើរនារដូវក្តៅនេះ តាមរយៈការជូនជាកាដូអនុស្សាវរីយ៍រាប់ម៉ឺនកាដូ ដល់អ្នកដំណើរដែលបានតុបតែងខ្លួនជាតួថ្លុក (Cosplay) ក្នុងពេលធ្វើដំណើរចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

កុំឲ្យឱកាសនេះខកខានឲ្យសោះ ដើម្បីទទួលបានដំណើរកម្សាន្តដ៏រីករាយ នៅវៀតណាម ដែលជាប្រទេសប្រជុំដោយរមណីយដ្ឋានដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ឆ្នេខ្សាច់សដ៏ស្រស់ស្អាត តំបន់ធម្មជាតិដ៏ទាក់ទាញ អាហារដ៏ឈ្ងុយឆ្ងាញ់ និងកន្លែងជាច្រើនផ្សេងទៀតដើម្បីទទួលបានភាពរីករាយ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗមួយចំនួនក្នុងការចំណាយពេលសម្រាកវិស្សមកាលប្រកបដោយភាពងាយស្រួល និងចំណាយតិចក្នុងប្រទេស​វៀត​ណាម ប៉ុន្តែ ពោរពេញដោយការរីករាយដែលក្រុមគ្រួសារទាំងមូល នឹងទទួលបាន។

1) ចាប់ផ្តើមការហោះហើរពីសៀមរាប ទៅទីក្រុងហាណូយ

Vietjet នឹងផ្តល់ការហោះហើរប្រកបដោយភាពរីករាយ និងមានតម្លៃថោក ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងហាណូយ ដោយមានតម្លៃចាប់ពី ១២ដុល្លារអាមេរិក រយៈពេល១ឆ្នាំពេញ។ ហាណូយ គឺជាទីក្រុងមួយក្នុងចំណោម​​ទីក្រុង ដែលមានភាពស្រស់ស្អាតបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ និងមានស្ទើរតែរាល់អ្វីៗទាំងអស់សម្រាប់គ្រប់គ្នា ដូចជា ប្រវត្តិសាស្ត្រ តំបន់ធម្មជាតិដ៏ស្រស់ស្អាត ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងការកម្សាន្តលក្ខខណៈគ្រួសារ។ នៅពេលដែលលោកអ្នកស្ថិតក្នុងទីក្រុងហាណូយ លោកអ្នកក៏អាចរីករាយនឹងការធ្វើដំណើរក្នុងរយៈពេលដ៏ខ្លីនៅ​លើយន្តរបស់ Vietjet ទៅកាន់ទីក្រុងធំៗ និងគោលដៅវិស្សមកាល ជាច្រើនផ្សេងទៀត ក្នុងប្រទេសវៀត​ណាម ផងដែរ។ សូមកុំភ្លេចតាមដានប្រមូសិនពិសេសៗ នៅពេលដែលអ្នកអាចចាប់ផ្តើមការហោះហើរផ្សេងៗ ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក នៅលើទំព័រ Facebook របស់ Vietjet។

2) ទៅកម្សាន្តកន្លែងដ៏គួរឲ្យចាប់អារម្មណ៍បំផុតក្នុងទីក្រុងហាណូយ

លោកអ្នកអាចទៅទស្សនានៅអគារប្រវត្តិសាស្ត្រ Imperial Citadel of Thang Long ដែលជាបេតិកភ័ណ្ឌពិភពលោករបស់អង្គារយូណេស្កូនៅវៀតណាម សារមន្ទីរជាតិក្នុទីក្រុងហូជីមិញ ឬតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយ​ភាពជាច្រើន ដូចជាប្រាសាទ Temple of Literature ជាដើម។ ក្រុមគ្រួសាររបស់លោកអ្នក ប្រាកដជារីករាយនឹងការដើរកម្សាន្ត និងជិះកង់ នៅតាមបណ្តោយបឹង Hoan Kiem នៅចំកណ្តាលនៃទីក្រុងនេះតែម្តង។ បឹងនេះ គឺជាកន្លែងដ៏ល្អឥតខ្ចោះក្នុងការសម្រាកលំហែរ និងគយគន់សម្រស់ដ៏ស្រស់ស្អាតរបស់ទីក្រុងហាណូយ។ ប្រាសាទដ៏ល្បីល្បាញ Ngoc Son Temple ក៏នឹងរង់ចាំលោកអ្នកឲ្យទៅទស្សនាផងដែរ នៅលើកោះមួយក្នុងបឹងនោះ ដោយលោកអ្នកអាចធ្វើដំណើរទៅដល់យ៉ាងងាយស្រួល តាមរយៈស្ពានក្រហមដ៏ល្បីល្បាញឈ្មោះថា The Huc Bridge។

ស្ពានដ៏ស្រស់ស្អាត Huc Bridge សម្រាប់ដើរឆ្លងទៅកាន់ប្រាសាទ Ngoc Son Temple

លោកអ្នកក៏អាចនាំក្រុមគ្រួសារ ទៅកាន់រោងល្ខោនដ៏ល្បីល្បាញឈ្មោះថា Water Puppet Theatre ផងដែរ។ ប្រទេសវៀតណាម មានរោងល្ខោនជាច្រើន ប៉ុន្តែ រោងល្ខោនល្បីល្បាញជាងគេបំផុត គឺស្ថិតក្នុងទីក្រុងហាណូយ ក្នុងនោះក៏មានរោងល្ខោន Thang Long Puppet Theatre ផងដែរ ខណៈរោងល្ខោននេះមានការសម្តែង ៥​លើក​ ជារៀងរាល់ថ្ងៃ។

3) ដើរកម្សាន្តតាមហាងកាហ្វេ ភោជនីយដ្ឋាននានា និងភ្លក្សអាហារ និងភេសជ្ជៈក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់

ទីក្រុងហាណូយ គឺជាកន្លែងដ៏ល្បីល្បាញ សម្រាប់ការប្រជុំទៅដោយភោជនីយដ្ឋាន កន្លែងផឹកស៊ី ហាងកាហ្វេតូចៗ និងអាហារតាមដងផ្លូវ ជាច្រើនកន្លែង។ Old Quarter ដែលជាសង្កាត់ដ៏ល្បីល្បាញមួយដែលប្រជុំដោយភោជនីយដ្ឋាន និងផ្សារតាមដងផ្លូវជាច្រើន នៅចំកណ្តាលនៃទីក្រុងហាណូយនោះ គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់​ភ្ញៀវទេសចរណ៍ក្នុងការឈប់សម្រាក និងភ្លក្សអាហារក្នុងស្រុកថោកៗ ដូចជានំប៉័ងសាច់ បាយសាច់ជ្រូក ឬក៏ហ្វឺជាដើម។

នៅពេលដែលធ្វើដំណើរទៅពិសារកាហ្វេ កុំភ្លេចសាកល្បងកាហ្វេស៊ុតមាន់ប្រពៃណីវៀតណាម ដែលជាកាហ្វេខ្លាំង លាយជាមួយនឹងស្ក ទឹកដោះគោផ្អែម និងផ្នែកក្រហមរបស់ស៊ុត។ ក្មេងៗ ក៏អាចរីករាយជាមួយនឹងបង្ហែមដ៏ឆ្ងាញ់របស់វៀតណាមឈ្មោះថា Chè ផងដែរ។

ហ្វឺដ៏ល្បីរបស់វៀតណាម ជាមួយនឹងគុយទាវធ្វើពីអង្ករ

4) កុំភ្លេចចំណាយពេល២ ទៅ៣ថ្ងៃ ទៅកម្សាន្តនៅឆកសមុទ្រ Ha Long Bay

នៅពេលធ្វើដំណើរទៅទស្សនកិច្ចក្នុងទីក្រុងហាណូយ ឬភាគខាងជើងនៃប្រទេសវៀតណាម លោកអ្នកគួរតែចំណាយពេលទៅកម្សាន្តនៅឆកសមុទ្រ Ha Long Bay។ ជាមួយនឹងការប្រជុំទៅដោយកោះជាច្រើនចំនួន២០០០កោះ Ha Long Bay ត្រូវបានចាត់ទុកថា ជាតំបន់មួយក្នុងចំណោមតំបន់ធម្មជាតិដ៏អច្ឆរិយ ក្នុងពិភពលោក។ អ្នកអាចធ្វើដំណើរដោយជិះទូកកម្សាន្តនៅតាមឆកសមុទ្រនេះ រយៈពេល១ថ្ងៃ ឬច្រើនថ្ងៃ ក៏ដូចជាជិះទូកក្តោងមើលកម្សាន្តតាមកោះនានា និងទស្សនាតំបន់ផ្សេងទៀតក្នុងប្រទេសវៀតណាម។ កុំភ្លេច ឈប់សម្រាកនៅតាមកោះនានា ដើម្បីហែលទឹក ជិះទូកកាយ៉ាក់កម្សាន្ត និងមុជចូលក្នុងសមុទ្រ ដើម្បីមើលជីវិតសត្វក្នុងបាតសមុទ្រ។

Ha Long Bay ប្រជុំដោយថ្មដុះ និងកោះចំនួន២០០០។
  1. ធ្វើដំណើរទៅកាន់ឆ្នេរខ្សាច់សដូចសំឡី ដ៏ស្អាតបំផុតនៅឆ្នេរ Nha Trang

មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតជាច្រើនដែលស្ថិតនៅមិនឆ្ងាយពីទីក្រុងហាណូយ ប៉ុន្តែ ប្រសិនបើលោកអ្នកចង់ចំណាយពេល២ ទៅ៣ថ្ងៃ ដើម្បីសម្រាកក្នុងទីក្រុងឆ្នេរមួយកន្លែង ដែលមានខ្សាច់សដូចកញ្ចក់ សូមឡើងលើយន្តហោះ Vietjet ដើម្បីធ្វើដំណើរទៅកាន់ឆ្នេរ Nha Trang។ ទីក្រុងដ៏ទំនើប និងប្រកបដោយភាពទាក់ទាញមួយនេះ ដែលស្ថិតនៅចំកណ្តាលនៃប្រទេសវៀតណាម មានឆ្នេរខ្សាច់រហូតដល់ទៅចម្ងាយ៦គីឡូម៉ែត្រ ស្របពេលឆ្នេរខ្លះ ជាប់ជាឆ្នេរដ៏ស្រស់ស្អាតបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស្របពេលឆ្នេរទាំងនោះមានទិន្នភាព និង សកម្មភាពដ៏គួរឲ្យទាក់ទាញ។ នៅពេលដែលលោកអ្នកធ្វើដំណើរចេញពីទីក្រុងហាណូយ ជាមួយនឹង Vietjet លោកអ្នកនឹងធ្វើដំណើរទៅដល់ឆ្នេរ Nha Trang ក្នុងរយៈពេលតិចជាង២ម៉ោងប៉ុណ្ណោះ។

Nha Trang លាតសន្ធឹកទៅដោយឆ្នេរខ្សាច់សដល់ទៅ៦គីឡូម៉ែត្រ

រាល់តំបន់ទេសចរណ៍ទាំងនេះ និងតំបន់ផ្សេងទៀត កំពុងតែរង់ចាំឲ្យលោកអ្នក និងក្រុមគ្រួសាររបស់អ្នកទៅទស្សនា។ សម្រាប់ព័ត៌មានបន្ថែមអំពីការប្រើប្រាស់ Vietjet ដើម្បីជួយឲ្យលោកទៅកម្សាន្តនៅវៀតណាម ក្នុងនោះរាប់បញ្ចូលទាំងការទៅទស្សនានៅតំបន់ប្រវត្តិសាស្ត្រ និងធម្មជាតិជាច្រើន ក៏ដូចជារីករាយជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងកន្លែងកម្សាន្តជាច្រើនជុំវិញទីក្រុង Hanoi និង Nga Trang សូមចូលទៅកាន់គេហទំព័រ www.vietjetair.com៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា