បងប្អូននៅកូរ៉េ ស្រួលទាំងផ្ញើលុយឱ្យអ្នកផ្ទះ ស្រួលទាំងឈ្នះ ២០០០ដុល្លារ បន្ថែមពីលើទៀត

  • 2019-07-03 09:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បងប្អូនដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងគ្រាន់តែផ្ញើប្រាក់ មកកាន់ប្រទេសកម្ពុជា តាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីងដូចជា Global Money Express, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney Shinhan Bank និង PPCB ពួកគេនឹងមានឱកាសឈ្នះរង្វាន់រហូតដល់ ២០០០ដុល្លារ។

កម្មវិធីប្រូម៉ូសិនពិសេសនេះចាប់ពី ថ្ងៃទី ០១ ខែកក្កដា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយក្នុងនោះអ្នកផ្ញើប្រាក់ ត្រូវធ្វើប្រតិបត្តិការផ្ទេរប្រាក់យ៉ាងហោចណាស់ ៣ដងក្នុងរយៈពេលប្រូម៉ូសិននេះ។

រង្វាន់រួមមាន៖

ជាមួយគ្នានេះអ្នកឈ្នះរង្វាន់ នឹងត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតផ្សងសំណាងតាមប្រព័ន្ធអេឡិចត្រូនិក ដែលការចាប់ឆ្នោតផ្សងសំណាងនឹងធ្វើលើលេខប្រតិបត្តិការផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង។ ការចាប់រង្វាន់ប្រចាំត្រីមាស ប្រកាសអ្នកឈ្នះរង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ០៩ តុលា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី ០១ កក្កដា ដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០១៩។

រីឯការចាប់រង្វាន់ធំ និងប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២០ ទៅលើប្រតិបត្តិការ ចាប់ពីថ្ងៃទី ០១ កក្កដា ២០២០ ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០២០។ អ្នកឈ្នះរង្វាន់ នឹងត្រូវបានជូនដំណឹង តាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីង នៅប្រទេសកូរ៉េខាងត្បូង ហើយពួកគេមានរយៈពេល ១០ថ្ងៃ ដើម្បីមកទទួលរង្វាន់។

ការចាប់រង្វាន់ និងថ្ងៃប្រកាសលទ្ធផល៖

១. ការចាប់រង្វាន់ប្រចាំត្រីមាស និងប្រកាស អ្នកឈ្នះរង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ០៧ តុលា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី ០១ កក្កដា ដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០១៩។

២. ការចាប់រង្វាន់ធំ និងប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២០ ទៅលើប្រតិបត្តិការ ចាប់ពីថ្ងៃទី ០១ កក្កដា ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០២០។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០២៣ ៩៩៩ ៩៨៩ ឬក៏ចូលទៅកាន់ វេបសាយ www.wingmoney.com

អត្ថបទ៖ ថា ម៉ាលីដា