គួរឲ្យរន្ធត់! ស្លាប់យ៉ាងហោច ១៤នាក់ ក្រោយឆេះនាវាមុជទឹកសម្ងាត់របស់រុស្ស៊ី
- 2019-07-03 06:57:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យរន្ធត់! ស្លាប់យ៉ាងហោច ១៤នាក់ ក្រោយឆេះនាវាមុជទឹកសម្ងាត់របស់រុស្ស៊ី
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មនុស្ស ១៤នាក់បានស្លាប់ក្រោយពេលដែលនាវាមុជទឹកមួយគ្រឿងរបស់រុស្ស៊ីឆាបឆេះអំឡុងពេលធ្វើការស្រាវជ្រាវវិទ្យាសាស្រ្តនៅបាតសមុទ្រអាក់ទិកកាលពីថ្ងៃចន្ទកន្លងទៅ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីឲ្យដឹងកាលពីថ្ងៃអង្គារថា នាវាមុជទឹកដែលរងការឆាបឆេះ មានឈ្មោះ Losharik ដើរដោយថាមពលនុយក្លេអ៊ែរ។ ប្រភពដដែលបន្ដទៀតថា អគ្គិភ័យឆាបឆេះឡើងអំឡុងពេលក្រុមការងារ កំពុងវាស់សីតុណ្ហភាពទៅលើការស្រាវជ្រាវនៅបាតសមុទ្រ។ លើសពីនេះទៀត ជនរងគ្រោះទាំងអស់ បានស្លាប់ដោយសារស្រូបផ្សែងពុលច្រើនលើសលប់ ប៉ុន្តែក្រោយមកអគ្គិភ័យត្រូវបានពន្លត់យ៉ាងជោគជ័យ។ យ៉ាងណាមិញ ចំពោះមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យកើតឡើងពិតប្រាកដ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈពេលដែលក្រុមអ្នកជំនាញកំពុងបើកការស៊ើបអង្កេតបន្ដ។
គួរឲ្យដឹងថា នាវា Losharik ត្រូវបានដំណើរការកាលពីឆ្នាំ ២០០៣ ដើម្បីធ្វើការស្រាវជ្រាវនៅតំបន់ក្បែរបាតសមុទ្រក្នុងដែនទឹករបស់រុស្ស៊ីដើម្បីបម្រើផលប្រយោជន៍ដល់កងនាវាចររុស្ស៊ី៕