ដំណឹងល្អអំពី​វគ្គ​បំប៉ន​ត្រៀម​ប្រឡង​បាក់ឌុប​តាម​អនឡាញ​ បង្រៀន​ដោយ​គ្រូល្បីៗ

  • 2019-07-03 07:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានីភ្នំពេញ សហការ​ជាមួយមន្ទីរ​អប់រំ យុវជន​ និង​កីឡា​រាជធានីភ្នំពេញ និង​ក្រុមហ៊ុន AZE INNOVATION TECH CO.,LTD នឹង​រៀបចំ​វគ្គ​​បំប៉ន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ តាម​ប្រព័ន្ធ​អនឡាញ​ដែលមាន​ឈ្មោះ E-School Cambodia និង​តាមរយៈ​ទំព័រហ្វេសប៊ុក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ។ នេះបើតាម​សេចក្តី​ជូនដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០១៩។

មុខ​វិជ្ជា​ចំនួន ៥ ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុងកម្មវិធី​ត្រៀម​បំប៉ន​ មាន​ដូចខាងក្រោម៖

១. មុខ​វិជ្ជា អក្សរសាស្រ្តខ្មែរ បង្រៀន​ដោយ​លោកគ្រូ ឡុង សារិន និង​លោកគ្រូ កែវ ណារិន

២. មុខវិជ្ជា គណិត​វិទ្យា បង្រៀន​ដោយ​លោកគ្រូ នាង បូ និង​លោកគ្រូ សុខ ធី

៣. មុខ​វិជ្ជា គីមីវិទ្យា បង្រៀន​ដោយ​លោកគ្រូ ជ័យ ថាវី និង​លោកគ្រូ ងិន ណៃស៊ត

៤. មុខវិជ្ជា រូបវិទ្យា បង្រៀន​ដោយលោកគ្រូ ទាង ប៉ាង និង​លោកគ្រូ ឡាវ ចន្ថា

៥. មុខ​វិជ្ជា ជីវវិទ្យា បង្រៀន​ដោយលោកគ្រូ ម៉ៅ វណ្ណី និង​លោកគ្រូ ធូ ភន។

វគ្គ​បំប៉ន​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃទី៨ ខែកក្កដា រហូតដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ​២០១៩តទៅ។ ទន្ទឹមនឹងនេះ សិស្សានុសិស្ស​អាចចូលរៀន​ដោយ​សេរីនៅ Page Facebook របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ឬចុះឈ្មោះក្នុងប្រព័ន្ធ E-Learning (E-School) ដោយ​ឥតគិតថ្លៃ។

ចំពោះ​អត្ថប្រយោជន៍ដែលទទួលបាន និង​របៀប​ចុះឈ្មោះ​ចូលរៀនតាមប្រព័ន្ធ​អនឡាញនេះ សូមអាន​លម្អិតក្នុងសេចក្តីជូនដំនឹងខាងក្រោមនេះ៖

អត្ថបទ៖ សំភី