ក្រសួងព័ត៌មាន​ប្រតិកម្ម​នឹង​ អ្នក​យកស្លាកសញ្ញា​ក្រសួង ទៅប្រើប្រាស់​បែប​ឯកជន

  • 2019-07-03 09:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ព័ត៌មាន​បាន​ប្រតិកម្ម​ទៅ​នឹង​​វិស័យ​ឯកជន​មួយ​ ដែល​បាន​យក​ស្លាកសញ្ញា ក្រសួង​ព័ត៌មាន​ប្រើប្រាស់​មិនត្រឹមត្រូវ ដែល​ទាមទារ​ឲ្យ​​ដក​ចេញ​ជា​បន្ទាន់ បើពុំដូច្នេះ​ទេ នឹង​ចាត់​វិធានការ​តាមផ្លូវច្បាប់។

អគ្គនាយក​ដ្ឋានព័ត៌មាន​ និង​សោតទស្សន៍ បានសរសេរ​នៅលើផេកផ្លូវការ​របស់​ខ្លួន នៅ​មុន​នេះ​បន្ដិច ដោយ​បាន​​ជម្រាបជូន​ លោក ហ្វីង ប៊ូសាង ដែល​មាន​ទីតាំង​នៅ​ភូមិ ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ជ្រាបថាក្រសួងព័ត៌មាន​មិនដែល​មាន​គោលការណ៍​ឲ្យ​បិទ​ឡូហ្គោ​ក្រសួង​លើ​រថយន្ត​ឯកជន​បែប​នេះទេ ដូច្នេះ​ស្នើ​ដក​ឡូហ្គោ​ក្រសួងព័ត៌មាន​ ដែល​បិទ​លើ​រថយន្ត​នេះចេញជាបន្ទាន់​ បើ​មិន​ដូច្នេះ​ទេ ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា