ភ្ញាក់ផ្អើល! ម្ចាស់ក្លឹបធំអង់គ្លេសចំនួន ២ មិនវិនិយោគចូលក្លឹបសោះក្នុង ៥ឆ្នាំចុងក្រោយ
- 2019-07-03 12:03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! ម្ចាស់ក្លឹបធំអង់គ្លេសចំនួន ២ មិនវិនិយោគចូលក្លឹបសោះក្នុង ៥ឆ្នាំចុងក្រោយ
ចន្លោះមិនឃើញ
ម្ចាស់ក្លឹប Manchester United គ្រួសារត្រកូល Glazer និងម្ចាស់ក្លឹប Arsenal លោក Stan Kroenke មិនបានវិនិយោគទឹកប្រាក់ចូលក្លឹបរបស់ខ្លួនសោះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun។
បើតាមសារព័ត៌មាននេះដដែលបានឲ្យដឹងថា មូលហេតុដែលម្ចាស់ក្លឹប Arsenal មិនដែលវិនិយោគនេះក៏ព្រោះតែការខាតបង់ទឹកប្រាក់យ៉ាងច្រើនលើទីផ្សារកីឡាករ ខណៈក្លឹប Manchester United វិញ មិនមានហេតុផលច្បាស់លាស់ពីការមិនវិនិយោគនេះទេ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុក្លឹបនេះ មានភាពល្អប្រសើរជាង Arsenal។
ក្នុងចំណោមក្លឹបធំៗទាំង ៦ ក្លឹប Chelsea បានទទួលការជះលុយច្រើនជាងគេពីម្ចាស់ក្លឹប ដោយលោក Roman Abrahamovic បានបញ្ចូលទឹកប្រាក់ចំនួន ៤០៨លានដុល្លារក្នុងរយៈពេល ៥ឆ្នាំនេះ។
តាមពីក្រោយ Chelsea គឺក្លឹប Manchester City ដែលម្ចាស់ក្លឹប បានចាក់លុយចំនួន ៣៨០លានដុល្លារទៅក្នុងក្លឹប ខណៈម្ចាស់ក្លឹប Liverpool វិនិយោគចូលក្លឹបចំនួន ១១៧លានដុល្លារ ចំណែកឯម្ចាស់ក្លឹប Tottenham Hotspur វិញ ចំនួន ៥០លានដុល្លារ៕