កាន់តែគ្រោះថ្នាក់! ប្រជាជនជប៉ុនកើនជាង ១លាននាក់ ត្រូវជម្លៀសខ្លួនដោយសារភ្លៀងធ្លាក់ជិតមួយខែពេញ

  • 2019-07-04 01:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ជប៉ុន​ជាង ១​លាន​នាក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ត្រូវ​បាន​ប្រកាស​ឲ្យ​ជម្លៀស​ខ្លួន​ទៅ​ទី​ជម្រក​សុវត្ថិភាព​ក្រោយ​ពេល​ដែល​ភ្លៀង​ធ្លាក់​ឥត​ឈប់​ឈរ​វាយ​ប្រហារ​ក្នុង​តំបន់​អស់​ពេល​ជិត​មួយ​ខែ​ពេញ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា កោះ Kyushu នៃ​ប្រទេស​ជប៉ុន​បាន​ទទួល​រង​ទឹក​ភ្លៀង​រហូត​ដល់​កម្ពស់​ជាង ៤៦០​មីលីម៉ែត្រ​ហើយ​បើ​គិត​មក​ទល់​ថ្ងៃ​ព្រហស្បតិ៍​នេះ។ កត្តា​នេះ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ប្រជាជន​ក្នុង​ទីក្រុង Kagoshima ដែល​អាច​បណ្ដាល​មក​ពី​ការ​បាក់​ដី និង​គ្រោះ​ទឹក​ជំនន់។ ចំណែក​ឯ​ភ្នាក់ងារ​ឧតុនិយម​ជប៉ុន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ដែល​ត្រូវ​ភៀស​ខ្លួន​បាន​កើន​ដល់ ១,៦​លាន​នាក់​ហើយ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ផ្សេង​ៗ។

គួរ​ឲ្យដឹង​ថា មនុស្ស​ប្រមាណ​ជា ២០០​នាក់ ត្រូវ​បាន​បាត់​បង់​ជីវិត​នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ក្រោយ​ពេល​ដែល​ភ្លៀង​ធ្លាក់​ឥត​ឈប់ឈរ​បណ្ដាល​ឲ្យ​មាន​ការ​បាក់​ដី និង​ទឹក​ជំនន់៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម