Ads លើបណ្ដាញសង្គមកំពុងឡើង ជិតវ៉ាដាច់គេក្នុងចំណោម Ads ផ្សេងៗ

  • 2019-07-04 04:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា​ ការផ្សាយ​ពាណិជ្ជកម្ម​លើ​អនឡាញ​សព្វថ្ងៃ​មាន​ភាព​ពេញ​និយម និង​មាន​តម្លៃ​ថ្លៃ​ៗ​ណាស់ ​ក៏​ប៉ុន្តែ​នៅ​ក្នុង​អនឡាញ​នោះ​ ​គេ​មាន​បែង​ចែក​ជាច្រើនទៀតដូចជា បណ្ដាញ​សង្គម និងវិបសាយជាដើម។​ តួលេខនៃភាគរយ​ការផ្សាយ​ពាណិជ្ជកម្ម​លើ​អនឡាញ​ទាំង ២ កំពុង​ប្រទាញ​ប្រទង់​​គ្នាខ្លាំង យក​​ចំណាត់​ថ្នាក់​ល្អ​រៀង​ខ្លួន​។

រូបតំណាង

​យោង​តាម​របាយការណ៍​ថ្មី​មួយ​ ចេញ​ផ្សាយ​ដោយ Global WebIndex ក្នុង​ត្រីមាស ១​ឆ្នាំ ២០១៩ ​បាន​ឲ្យ​ដឹង​ថា ​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជា ១៣៩ ៣៩៧ ​លាន​នាក់​ចន្លោះ​អាយុ​ពី ១៦ ​ដល់ ៦៤ ​ឆ្នាំ​ ​បាន​ដឹង​បាន​ឃើញ​ពាណិជ្ជកម្ម​ទាំង​នោះ​ តាម​រយៈ​បណ្ដាញ​សង្គម​ច្រើន​ជាង​គេ ​ដែល​មាន​ចម្រុះ​គ្រប់​ប្រភេទ​ដល់​ទៅ ២៨%​ ​និង​តាម​ពី​ក្រោយ​ដោយ​ពាណិជ្ជកម្ម​លើ​វិបសាយ​ចំនួន​ ២៧%។

​ប្រភព​ដដែល​បាន​បន្ថែម​ថា​ ​ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ ៣១% ធៀប​នឹង​ឆ្នាំ​មុនៗ។ ​គេ​រំពឹង​ថា​ ភាព​សំបូរ​បែប​នឹង​ប្រជាប្រិយភាព​ពាណិជ្ជកម្ម​លើ​អនឡាញ​នេះ ​នឹង​ឡើង​លើស​ឈរ​តំណែង​លេខ ១ ​នៅ​​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត។

​ខាងក្រោម​នេះ​ជា​តារាង​ប្រភេទ Ads ​ដែល​កំពុង​ពេញ​និយម​ទាំង ១០៖

ប្រភព៖ digitalsynopsis   ប្រែ​សម្រួល៖ រក្សា