Kim Soohyun សារភាពថាក្រុមនារី K-Pop ជាកម្លាំងចិត្តសំខាន់សម្រាប់លោកក្នុងជួរទាហាន

  • 2019-07-04 05:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ប្រុស​ដែល​ទើប​បញ្ចប់​កាតព្វកិច្ច​ជា​ទាហាន​ បាន​បញ្ជាក់​អារម្មណ៍​រីករាយ​បំផុត​ ក្រោយ​ការងារ​របស់​ខ្លួន​ទទួល​បាន​ភាព​ជោគជ័យ​អំឡុង​ពេល​ ២​ឆ្នាំកន្លង​មក។

ឆ្លើយ​តប​សំណួរ​កម្រ​​មួយ​ជាមួយ​ក្រុមការងារ​កម្មវិធី​ Access Showbiz Tonight របស់​ទូរទស្សន៍​ SBSដែល​បាន​សួរ​ថា​ តើ​ Kim Soo Hyun មាន​ក្រុម​តារា​ស្រី​ណា​ដែល​អាច​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​បម្រើទាហានទេ?

តួ​ឯក​ក្នុង​រឿង​ "My Love From The Star” ក៏​បាន​ឆ្លើយ​ថា ជាការ​ពិត​ លោក​តែង​ឆកលៀត​ពេល​តាមដាន​បទ​ចេញ​ថ្មី​របស់​ក្រុម​នារី។ Soo Hyun តែង​មើលវីដេអូ​បទ​ថ្មី​រៀងរាល់​ព្រឹក​ ពេល​លោក​ងើប​មក​ជានិច្ច។

ជាមួយ​គ្នា​នោះ​ តារា​ប្រុស​ដ៏​ល្បី​រូបនេះ​ក៏​បាន​បង្ហើប​ទាំង​ទឹកមុខ​ញញឹម​ថា​ ខ្លួន​ក៏​កំពុង​សម្លឹង​មើល​គម្រោង​ត្រឡប់​ចូល​សិល្បៈ ពិសេស​ការងារ​សម្ដែង​វិញ​ ដោយ​សន្យា​បង្ហាញ​នូវ​សមត្ថភាព​ពិសេស​ និង​គុណភាព​នៃការ​សម្ដែង​កាន់​តែ​ល្អ​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ Kim Soo Hyun បាន​បញ្ចប់​កាតព្វកិច្ច​បម្រើជាតិ​ កាល​ពី​ ០១ ខែកក្កដា​ ហើយ​បើ​តាម​ព័ត៌មាន​ល្ហេចល្ហៀង​បាន​បញ្ជាក់​ថា​ លោក​ក៏​បាន​ចុះ​កុងត្រា​ធ្វើ​ជា​តារាម៉ូដែល​ជា​បន្ត​ជាមួយ​ផលិតផល​ថែសម្រស់​ល្បីៗ​ជា​ច្រើន​ ក៏​ដូចជា​បង្ហាញ​ខ្លួន​ជា​ថ្មី​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​នាពេល​អនាគត៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី