ផ្លូវ​កា​រ​! Lampard ត្រូវ​តែងតាំង​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ Chelsea

  • 2019-07-04 08:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​សម្រេច​​តែងតាំង​អតីត​ខ្សែ​បម្រើ​របស់​ខ្លួន​ Frank Lampard ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ខ្លួន​ក្នុង​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​។​

Lampard វ័យ​៤១​ឆ្នាំ​បាន​ចាកចេញ​ពី​ Derby County នៃ​​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​ទៅ​កាន់​ការ​ងារ​នៅ​ Chelsea ជា​ទី​ដែល​រូប​លោក​ចំណាយ​ពេល​១៣​ឆ្នាំ​ជា​កីឡាករ​នៅ​ទីនោះ។​ បុរស​សញ្ជាតិ​អង់គ្លេស​បាន​ជំនួស​កៅអី​លោក​ Maurizio Sarri ដែល​ចាកចេញ​ពី​ទឹកដី​ Stamford Bridge ទៅ​ដឹកនាំ​នៅ​ Juventus។​

អតីត​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លេង​បាន​៦៤៨​ប្រកួត​ឲ្យ​ Chelsea និង​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​១១​កម្មវិធី។​ ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​វិញ​លោក​ធ្លាប់​ជួយ​ Derby County ទៅ​​ដល់​វគ្គ Play-off សឹង​តែ​ឡើង​មក​ Premier League វិញ​ទៅ​ហើយ​ តែ​ភ្លាត់​ចាញ់​ Aston Villa៕ ​

ប្រភព៖ Sky Sports   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម