ប្រទេស​មួយ​​​នឹង​បិទ​ Facebook មួយ​ខែ ដើម្បី​រកមុខអ្នក​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ

  • 2019-07-04 11:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ Papua New Guinea ​នឹង​បិទ​មិន​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​បើក​បណ្ដាញ​ Facebook ក្នុង​រយៈពេល​មួយ​ខែ​ ដើម្បី​រក​មុខ​គណនី​ក្លែង​ក្លាយ​ និង​សិក្សា​អំពី​ផល​ប៉ះពាល់​នៃ​បណ្ដាញ​សង្គម​នេះ​មក​លើ​ប្រទេស​ខ្លួន។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​​លោក​ Sam Basil បាន​និយាយ​ថា​អ្នក​ប្រើ​ប្រាស់​ដែល​បង្ហោះ​រូបភាព​អាស​អាភាស, បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ​ រួម​ទាំង​គណនី​ក្លែង​ក្លាយ​ នឹង​ត្រូវ​បើក​បង្ហាញ​មុខ។ ជន​ដែល​​ល្មើស​នឹង​ច្បាប់​ឧក្រិដ្ឋកម្ម​លើ​អ៊ីនធឺណិត​​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៦ នឹង​ត្រូវ​ប្រមូល​យក​មក​កាត់​ទោស។

បន្ថែម​ពី​នេះ​លោក​ Basil ក៏​បាន​លើក​ឡើង​ពី​គោលបំណង​នៃ​ការ​បង្កើត​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​សម្រាប់​ប្រទេស​ Papua New Guinea ដើម្បី​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ ប្រើ​ប្រាស់​ដោយ​ប្រើ​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​ខ្លួន។

"ប្រសិន​បើ​ចាំ​បាច់​​ ​យើង​នឹង​ប្រមូល​អ្នក​ផលិត​កម្មវិធី​ក្នុង​ស្រុក​​ដើម្បី​បង្កើត​វិបសាយ​មួយ​​សម្រាប់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ Papua New Guinea ដើម្បី​ធ្វើ​ការ​ទំនាក់​ទំនង​​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ផង​ដែរ"។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ Basil។

​​​​​ត្បិត​ថា​ប្រជាជន​ Papua New Guinea ត្រឹម​ ១០% មាន​អ៊ីនធឺណិត​ប្រើ​ប្រាស់​ ប៉ុន្តែ​​រដ្ឋាភិបាល​​មាន​ភាព​សកម្ម​បំផុត​ក្នុង​ការ​អនុវត្តន៍​ច្បាប់​អនឡាញ​របស់​ខ្លួន៕

អត្ថបទទាក់ទង៖

ប្រភព៖ BBC   អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម