ជើង Stand ​ច្នៃ Apple Watch ​ប្រែ​កាយ​ជា iPod Classic ​តម្លៃ​ត្រឹម ១៤,៩៩ ដុល្លារ

  • 2019-07-05 03:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPod Classic ជា​ប្រភេទ​ឧបករណ៍​ចាក់​តន្រ្តី​ដែល​ចេញ​ផ្សាយ​ដំបូង​បង្អស់​នា​ឆ្នាំ ២០០១ ហើយ​ត្រូវ​បាន​ Apple ផ្តាច់​ចង្វាក់​ផលិតកម្ម​ផលិត​ត្រឹម​ឆ្នាំ ២០១៤។ កុំ​ថា​ឡើយ​តែ​មុខងារ​អាច​ប្រើ​បាន​អ្វី​ខ្លះ និយាយ​ដល់​រូបរាង​ក៏​អ្នក​ប្រើប្រាស់​មួយ​ចំនួន​សឹង​តែ​ភ្លេច​បាត់​ទៅ​ហើយ។

ទាញ​អតីតកាល​ត្រលប់​មក​វិញ​ក្រុមហ៊ុន​ស្លាកយីហោ Elago ​ក៏​បាន​ផលិត​នូវ​ជើង Stand ដ៏​សាមញ្ញ​និង​ស្រស់ស្អាត​ផលិត​ឡើង​ដោយ​សារធាតុ​ជ័រ​ស៊ីលីកូន ​ប្រើប្រាស់​លើ​គោលដៅ​ភ្ជាប់​នាឡិកា​ Apple Watch ​ឲ្យ​ប្រែកាយ​ក្លាយ​ទៅ​ជា​ឧបករណ៍ iPod Classic។

ការ​ប្រើប្រាស់​អ្នក​គ្រាន់​តែ​យក​នាឡិកា Apple Watch ​មក​ដាក់​ជាប់​នៅ​នឹង​ជើង Stand ហើយ​វា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មុខងារ​ដូច​ការ​បញ្ជា​ប្រើ​ធម្មតា មិន​ថា​ស្តាប់​ចម្រៀង ការ​កំណត់​ម៉ោងរោទិ៍ តាម​រយៈ​ការ​ចុច​បញ្ជា​ដោយ​ប៊ូតុង​នៅ​ផ្នែក​ខាង​ក្រោម។

ម៉ូឌែល W6 Stand មួយ​នេះ មាន​វិមាត្រ​ខ្លួន ៧៩ x ៥០ x ៣០ ម.ម ស្ថិត​នៅ​ជម្រើស ២ ពណ៌​មាន​ស​លាយ​ប្រផេះ និង​ខ្មៅ​លាយ​ក្រហម ​ជាមួយ​តម្លៃ​ពិសេស​ត្រឹម ១៤,៩៩ ដុល្លារ ​តែ​ប៉ុណ្ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា