ភិក្ខុ តាក់​ស៊ី ចេញ​ទេសនា​លើក​ដំបូង​នៅ​កំពង់ធំ មួយ​ម៉ាត់​ណា ក៏​ញាតិ​ញោម​ទប់​សើច​មិន​ជាប់​ដែរ!

  • 2019-07-05 02:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល ៩ថ្ងៃ​ហើយ​ដែល​អតីត​តារា​កំប្លែង តាក់ស៊ី បាន​ថ្វាយ​ខ្លួន​រស់​ក្រោម​ព្រះធម៌ ក្រោយ​សម្រេច​លះបង់​ជីវិត​ក្នុង​ផ្លូវ​លោក។ ដូច្នេះ​ហើយ​នៅ​យប់​មិញ​នេះ បាន​លេច​វីដេអូ​ទេសនា​លើក​ដំបូង​របស់ ភិក្ខុ តាក់ស៊ី នៅ​ក្នុង​នៅ​វត្ត​ចំប៉ា​រាម ហៅ​វត្ត​រកា​ជួរ ឃុំ​ក្លែង ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។

តាម​រយៈ​វីដេអូ​ខាង​ក្រោម គេ​មើល​ឃើញ​ថា អតីត​តារា​កំប្លែង​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង បើ​ទោះ​ទើប​នឹង​បួស​បាន​រយៈ​ពេល​ខ្លី​ក៏​ដោយ។ នោះ​ក៏​ដោយ​សារ ទេពកោសល្យ​សិល្បៈ​របស់​លោក ដូច្នេះ​ហើយ បើ​ទោះ​ព្រះ​អង្គ​មិន​ទាន់​មាន​ធម៌​ឱវាទ​ច្រើន ចែក​ជូន​ញាតិញោម ប៉ុន្តែ​ភិក្ខុ​តាក់​ស៊ី នៅ​តែ​អាច​ទាក់​ទាញ​ចិត្ត​ឱ​បាសក ឱ​បាសិកា តាម​រយៈ​វោហារ​សព្ទ​តាម​ទម្លាប់​ចាស់​កាល​នៅ​ជា​គ្រហស្ថ។ សឹង​ថា រាល់​សង្ឃដីកា​របស់​ព្រះអង្គ រមែង​លឺ​សំឡេង​សើច​សប្បាយ​របស់​ឧបាសក ឧ​បាសិកា​នៃ​ទី​វត្ត​អារាម​ខាង​លើ។

អត្ថបទ៖ ទារិកា