ដល់​បាត់​ហើយ Boostrong ចុង​សប្ដាហ៍​នេះ លេង​សុទ្ធ​ស្រី​ស្អាត​តាហ្មង​ហើយ ទាំង​ខ្មែរ-ទាំង​ថៃ!

  • 2019-07-05 03:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ពិសេស ហើយ​អស្ចារ្យ​ជាង​ការ​ប្រគំ​តន្ត្រី​នា​សប្ដាហ៍​កន្លង​មក សម្រាប់​សប្ដាហ៍​ទី១​នៃ​ខែ​កក្កដា​នេះ កម្មវិធី​ប្រគំ​តន្ត្រី “Boostrong Music On Fire" នឹង​ស្វាគមន៍​បេសកកម្ម​ខែ​ថ្មី ជាមួយ​នឹង​វត្តមាន​របស់​តារា​ស្រី​ស្អាត​ទាំង​ខ្មែរ ទាំង​ថៃ​តែ​ម្ដង។

ការ​បង្ហាញ​វត្តមាន​តារា​ចម្រៀង​ប្រុស​ស្រី​ទាំង​ខ្មែរ និង​ថៃ​នេះ ពួក​គេ​នឹង​រួម​គ្នា​អង្រួន​ឆាក​កម្មវិធី ផ្ដល់​ជូន​នូវ​បទ​ពិសោធ​ថ្មី នៃ​ការ​កម្សាន្ត​រីករាយ​ឥត​ដែន​កំណត់​តែ​ម្ដង។ ភ្លេង​ក៏​ពីរោះ​រណ្ដំ ឯ​ចម្រៀង​ក៏​ទាន់​សម័យ មាន​លាយ​ឡំ​គ្នា​ចម្រុះ​ចង្វាក់ គ្រប់​រស់​ជាតិ ទាំង​បទ​ខ្មែរ និង​ថៃ គឺ​ជា​បែប​ផែន​នៃ​កម្មវិធី​កម្សាន្ត​ថ្មី​ប្លែក កាន់​តែ​ទាក់​ទាញ ហើយ​ញាំង​បរិយាកាស​កម្មវិធី​កាន់​តែ​កក្រើក​ខ្លាំង​ជាង​ពេល​មុន​ៗ​ថែម​មួយ​កម្រិត​ទៀត។

តារា​ថៃ កញ្ញា Wonderframe

តារា​ក្នុង​ដួង​ចិត្ត​អ្នក​គាំទ្រ​ដែល​នឹង​ចូល​ខ្លួន​មក​អង្រួន​បេះដូង​របស់​អ្នក​ទស្សនា​គ្រប់​គ្នា​ដល់​ឆាក​តន្ត្រី “Boostrong នៅ​ឯ​ស្ថានីយ​ទូរទស្សន៍ PNN ព្រែក​ព្នៅ​នា​សប្ដាហ៍​នេះ​មាន​ដូច​ជា កញ្ញា ប៉ាច គីមមួយ លោក វង្ស តារារតនា កញ្ញា វីអាយ វីវាយ កញ្ញា បេប៊ី និង​តារា​ចម្រៀង​ថៃ គឺកញ្ញា Wonderframe ថែមទៀត។

ចង់​ដឹង​ទេ ថា​តើ​ជំនួប​រវាង​តារា​ចម្រៀង​ខ្មែរ និង​ថៃ​អាច​ធ្វើ​អោយ​បេះដូង​អ្នក​ចូល​រួម​ទស្សនា​កម្មវិធី​ផ្ទាល់​រីក​ធំ​ប៉ុណ្ណា? រំភើប​ហើយ​ញាប់ញ័រ​ចិត្ត​កម្រិត​ណា? សប្បាយ ហើយ​អស្ចារ្យ​យ៉ាង​ណា? សូម​កុំ​ភ្លេច​ចូល​រួម​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ពេញ​មួយ​ទំហឹង​តាម​ចង្វាក់​ភ្លេង​សម័យ​ទំនើប​នៅ​ឆាក​តន្ត្រី “Boostrong Music On Fire Concert” នៅ​ឯ​ស្ទូឌីយ៉ូ PNN ព្រែកព្នៅ នា​ថ្ងៃ​សៅរ៍ ទី០៦ ខែ​កក្កដា​នេះ​ទាំង​អស់​គ្នា​ណា៎។

កម្មវិធី​ប្រគំ​តន្ត្រី​បែប​ទំនើប​ឈាន​មុខ​គេ​នេះ នាំ​មក​ជូន​ជា​ពិសេស​ផ្ដាច់​មុខ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ឈ្នះ​ពាន​រង្វាន់​កម្រិត​ពិភព​លោក ២០១៩ Boostrong។ ផ្សាយ​ផ្ទាល់​នា​ថ្ងៃ​សៅរ៍ ទី០៦ ខែ​កក្កដា ឆ្នាំ​២០១៩​លើ​កញ្ចក់​ទូរស្សន៍ PNN ចាប់​ពី​វេលា​ម៉ោង4:30នាទី​ល្ងាច​ត​ទៅ​ហើយ​អ្នក​គាំទ្រ​ទាំង​អស់​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​នៅ​ស្ទូឌីយ៉ូ PNNព្រែក​ព្នៅ​បាន​ថែម​ទៀត៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី