រឿង​ពីរ​ស្តាប់​ទៅ​ងាយ​យល់ តែ​ម្ចាស់ iPhone ភាគ​ច្រើន​នៅ​តែភ័ន្តច្រឡំ​និង​ឆ្លើយ​មិន​ត្រូវ

  • 2019-07-05 03:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ​លក់​ឧបករណ៍​ IT ដំឡើង​ថ្មី​ឲ្យ​ឈ្មោះ Decluttr ​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ជុំវិញ​ម្ចាស់​ស្មាតហ្វូន​ប្រមាណ ២ ០០០ នាក់​នៅ​សហរដ្ឋអាមេរិក ក្នុង​នោះ​រក ឃើញ​ថា​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​អ្នក​កាន់ iPhone មិន​អាច​ប្រាប់​តើ​ស្មាតហ្វូន​របស់​គេ​ជា​ម៉ូឌែល​ឬ​ជំនាន់ iPhone ប៉ុន្មាន​នោះ​ទេ ខណៈ​សំណួរ​ដដែល​នេះ​អ្នក​កាន់​ស្មាតហ្វូន Samsung អាច​ឆ្លើយ​បាន​ច្រើន​ជាង។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​មាន​តែ​អ្នក​ប្រើ iPhone 8 ​ប្រមាណ ៤៥,៩០ ភាគរយ iPhone XR/iPhone 7 ​ប្រមាណ ៤៤ ភាគរយ​ប៉ុណ្ណោះ​អាច​ឆ្លើយ​ត្រឹមត្រូវ​ពី​ប្រភេទ​ជំនាន់ iPhone ដែល​ខ្លួន​កំពុង​ប្រើ ខណៈ​អ្នក​ប្រើ iPhone X មាន ៥១ ភាគរយ និង iPhone XS មាន ៥៧ ភាគរយ។ ស្រប​ពេល​ម្ចាស់ Samsung Galaxy S9+ ​មាន​ដល់ ៧១,៣២ ភាគរយ​អាច​សម្គាល់​ត្រឹមត្រូវ​នូវ​ម៉ូឌែល​ដែល​ពួក​គេ​កំពុង​កាន់​ប្រើ។

មិន​ខុស​ពី​សំណួរ​ចាក់ដោត​មួយ​ទៀត ដែល​គ្រប់​គ្នា​កំពុង​ភ័ន្តច្រឡំ​ទាក់ទិន​ការ​គាំទ្រ​នូវ​បណ្តាញ 5G ដោយ​អ្នក​ប្រើប្រាស់​ iPhone ទិញ​ចេញ​ពី​ក្រុមហ៊ុន AT&T មាន​ដល់​ទៅ ៤៧ ភាគរយ​ច្បាស់​ក្នុង​ចិត្ត​ថា iPhone ដែល​ខ្លួន​កាន់​ប្រើ​អាច​គាំទ្រ​បណ្តាញ 5G ​ខណៈ​តួ​លេខ​ធៀប​នឹង​អ្នក​ប្រើ​នៃ​បណ្តាញ​ដទៃ​ដូច Verizon, T-Mobile និង Sprint ក៏​ប្រហាក់ប្រហែល​នេះ​ផង​ដែរ។

បញ្ជាក់​ថា​សព្វថ្ងៃ​មិន​ទាន់​មាន iPhone ម៉ូឌែល​ណា​មួយ​អាច​គាំទ្រ​ការ​ប្រើ 5G នោះ​ឡើយ ដោយ​តាម​ស្ថានភាព​ជាក់ស្តែង​មាន​ការ​រំពឹង​ទុក​អាច​នឹង​ចេញ​ផ្សាយ​នា​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៩ នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា