Despacito នៅ​តែ​ម្ចាស់កំណត់ត្រា បទចម្រៀង​មាន​អ្នក​មើល​ច្រើន​បំផុត​នៅ​លើ YouTube

  • 2019-07-05 04:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Despacito នៅ​តែ​ជា​បទ​ចម្រៀង​ដែល​ឈរ​នៅ​លំដាប់​លេខ ១នៅ​ក្នុង YouTube ដែល​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​បំផុត។

កាល​ពី​ដើម​ខែ​សីហា ឆ្នាំ ២០១៧ បទ​ចម្រៀង​ឡាទីន​មួយ​នេះ​បាន​ជាប់​ឈ្មោះ​ជា​វីដេអូ​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត​ YouTube រួច​ទៅ​ហើយ​ជាមួយ​នឹង​ចំនួន​អ្នក​ទស្សនា​ដល់​ទៅ​ ៣ ប៊ីលាន​ដង។

មិន​បាន​បញ្ចប់​ត្រឹម​នេះ ប្រជាប្រិយ​ភាពរបស់​បទ​ចម្រៀង​នេះ​នៅ​តែ​បន្ត​មានអ្នកគាំទ្រ និង​កាន់​កាប់​តំណែង​លេខ ១​ដដែល​គិត​ត្រឹម​ថ្ងៃ​នេះ​ដែរ​មាន​ចំនួន​អ្នក​ទស្សនា​រហូត​ដល់ ៦,២៩ ប៊ីលាន​ដង។

Despacito គឺ​ជា​បទ​ចម្រៀង​​ភាសា​អេស្ប៉ាញ​ឫ​ឡាទីន​របស់​តារា​ចម្រៀង​សញ្ជាតិ​ព័រតូរីកូ លោក​ Luis Fonsi ច្រៀង​ជាមួយ​និង​តារា​ចម្រៀង​សញ្ជាតិ​ព័រតូរីកូដូច​គ្នា​លោក Daddy Yankee មាន​ន័យ​ប្រែ​មក​វិញ​ថា​យឺតៗ និងបាន​បញ្ចេញ​ជា​ផ្លូវ​ការ​នៅ​លើ YouTube ​នៅ​ថ្ងៃ​ទី ១៣ខែ​មករា​ឆ្នាំ ២០១៧៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី