ខែភ្លៀងមកដល់ភ្លាម! ក្រុមហ៊ុនធានារ៉ាប់រងធំមួយចែកអាវភ្លៀងព្រោងព្រាត មុខគន្ធបុប្ផា
- 2019-07-05 10:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែភ្លៀងមកដល់ភ្លាម! ក្រុមហ៊ុនធានារ៉ាប់រងធំមួយចែកអាវភ្លៀងព្រោងព្រាត មុខគន្ធបុប្ផា
ចន្លោះមិនឃើញ
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកដែលជិះម៉ូតូនៅតាមដងផ្លូវនារដូវវស្សា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចុះចែកអាវភ្លៀង ប្រមាណ ១០០០ អាវដល់អ្នកដំណើរតាមផ្លូវ ក៏ដូចជាប្រជាពលរដ្ឋដែលខ្វះខាត ជាពិសេសគ្រួសារអ្នកជំងឺដែលយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
ក្រៅពីហេតុផលខាងលើគោលបំណងនៃការចែកអាវភ្លៀងនេះ គឺជាការយកចិត្តទុកដាក់ និងជួយឲ្យប្រជាជនគេចផុតពីជំងឺផ្សេងៗដែលងាយកើតឡើងក្នុងរដូវនេះ ពិសេសជំងឺផ្ដាសាយ។
ការចែករំលែកនេះបានធ្វើអោយប្រជាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយម្នាក់ៗបានបង្ហាញនូវទឹកមុខញញឹមពព្រាយគ្រប់ៗគ្នា។
នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនខាងលើបានធ្វើសកម្មមនុស្សធម៌បែបនេះ តួយ៉ាងមេនូឡាយហ្វ៍ តែងតែរៀបចំកម្មវិធីជាច្រើនដើម្បីជួយសង្គមដូចជា ចែកមួកសុវត្ថិភាព និងឧបត្ថម្ភដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅ តំបន់អង្គរ និងអង្គាសថវិកាដើម្បី ជួយដល់មន្ទីរពេទ្យកុមារ ដែលមានទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារអាមេរិក៕