ពិសេស​ណាស់ ឆ្នាំ​នេះ​ក្រសួង​ជួយ​ធ្វើ​កម្រង​វិញ្ញាសា​ឲ្យ​ទៀត​!

  • 2019-07-05 10:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ឲ្យ​ដឹង​ថា ខាង​ក្រសួង​បាន​ធ្វើការ​ចងក្រង​វិញ្ញាសា​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។

កម្រង​វិញ្ញាសា​ថ្នាក់​សង្គម​នេះ មាន​វិញ្ញាសា​ប្រឡង​ចាប់​ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ​២០១៧ ដែល​ជា​ជំនួយស្មារតី​ក្នុង​ប្រឡង​របស់​សិស្សានុសិស្ស​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ដែល​នឹង​ប្រឡង​នៅ​ថ្ងៃ​ទី១៩-២០ ខែ​សីហា ឆ្នាំ​២០១៩។

សៀវភៅ​វិញ្ញាសា​នេះ​ដែរ អាច​រក​បាន​នៅ​តាម​បណ្ណាគារ​ គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ ឬ តាម​បណ្ណាគារ​ផ្សេង​ៗ​ និង​តាម​ទីផ្សារ​ដែល​ជិត​លោក​អ្នក។

  • សម្រាប់​ទំនាក់ទំនង​ទូរស័ព្ទ​លេខ៖ ០១១ ៨៩ ០៩ ០៩ និង ០២៣ ៦៣ ៦៣ ០៣៣។

  • Facebook Page៖ គ្រឹះស្ថាន​បោះពុម្ព​និង​ចែកផ្សាយ៕

ប្រភព៖ facebook   ប្រែ​សម្រួល៖ ហ៊ីម រស្មី